អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀបចំកិច្ចប្រជុំពិភាក្សាលើការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ភ្នំពេញ ៖ យោងតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេសនៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យចំណុះនាយកដ្ឋានដែលពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ ៕ ដោយ-រ៉ាវុធ




