អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៥២៩លាននាក់ ក្នុងនោះស្លាប់ ៦លាន៣០ម៉ឺននាក់ និងជាសះស្បើយ ៤៩៩លាន៥៣ម៉ឺននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥២៩,០០៨,៦៥២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,៣០៣,៧៩៦នាក់ និងជាសះស្បើយឡើងវិញ ៤៩៩,៥៣២,៧២២នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨៥,២៤១,០១៦នាក់ ស្លាប់ចំនួន ១,០២៩,៥២៤នាក់ និងជាសះស្បើយចំនួន ៨១,៧៦៤,៩១១នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,១៤១,២០០នាក់ ស្លាប់ចំនួន ៥២៤,៤៩០នាក់ និងជាសះស្បើយ ៤២,៦០០,៧៣៧នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣០,៨៣៦,៨១៥នាក់ ស្លាប់ ៦៦៥,៩៥៥នាក់ និងជាសះស្បើយ ២៩,៨៨៥,៥៨០នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា



