កូវីដ១៩៖ ថៃបន្តឆ្លងថ្មី ជាង ៥ពាន់នាក់ ស្លាប់ជាង ៣០នាក់ ក្នុង១ថ្ងៃ

បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,០១៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៣៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៥,៥៩១នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

ថៃមាន COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៤២៤,៧៥០ករណី ក្នុងនោះ មានអ្នកស្លាប់ ២៩,៨៤៤នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៣៤លាននាក់។

គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៦លានដូស ក្នុងនោះប្រជាជនជាង ៥២.១៣លាននាក់ (៧៤.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៧.៣៦លាននាក់ (៣៩.២%) បានចាក់ដូសជំរុញ ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner