វីរបុរសហូឡង់ ប្រាប់គ្រូបង្វឹកថ្មីរបស់ Man Utd ឱ្យនាំយកខ្សែបម្រើស្លាបរបស់ Chelsea ម្នាក់បើចង់ជោគជ័យ

វីរបុរសហូឡង់ Van Basten បានស្នើ គ្រូបង្វឹកថ្មីរបស់ក្រុម Manchester United លោក Erik ten Hag ជំរុញឱ្យក្លឹបចុះហត្ថលេខានាំយក ខ្សែបម្រើស្លាបរបស់ Chelsea គឺកីឡាករ Hakim Ziyech ដើម្បីពង្រឹងក្រុមប្រសិនបើចង់ជោគជ័យសម្រាប់យុទ្ធនាការនារដូវក្តៅខាងមុខ ។

កីឡាករសញ្ជាតិម៉ារ៉ុក Ziyech បានធ្វើការជាមួយ Ten Hag កំឡុងពេលនៅ Ajax ត្រឹមតែរយៈពេល 3 ឆ្នាំចន្លោះឆ្នាំ 2017 និង 2020 ដោយបានឈ្នះពានលីគ និង Dutch Cup ហើយក៏បានជួយក្លឹបឈាន ដល់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ 2019 ផងដែរ។

សូមបញ្ជាក់ថា Ziyech ដណ្តើមបានមេដាយជើងឯក Champions League នៅឆ្នាំ 2021 នឹងបានស៊ុតបាល់បញ្ចូលទីបានតែ 14 គ្រាប់ និង Assist 10 ដងក្នុងការបង្ហាញខ្លួន 81 លើកសម្រាប់ក្រុមតោខៀវ។

ហើយដើម្បីត្រឡប់ទៅលេងបាល់ទាត់ដ៏ល្អបំផុតរបស់គាត់ វីរបុរសហូឡង់ Van Basten បានស្នើ Ten Hag នាំ Ziyech ទៅ Man Utd។
ថ្លែងក្នុងកម្មវិធី ‘Rondo’ របស់ Ziggo Sport កាលពីថ្ងៃច័ន្ទ ដែលមានវត្តមាន Ten Hag ជាភ្ញៀវកិត្តិយស លោក Van Basten បាននិយាយថា “អ្វីដែលនៅក្នុងចិត្តរបស់ខ្ញុំនៅពេលនេះ គឺខ្ញុំគិតថា Ziyech ដែលបានលេងនៅប្រទេសអង់គ្លេសរួចហើយ អាចជាកីឡាករបាល់ទាត់ដ៏ល្អម្នាក់នៅ Manchester United សម្រាប់ Erik ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner