ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយបន្ទុកការងារទៅអប្បបរមា។ អ្នកគួរបែងចែកការងារខ្លះទៅឲ្យមិត្តរួមការងាររបស់អ្នក វាគ្មានហេតុផលណាមួយឲ្យអ្នកក្តោបក្តាប់ការងារតែម្នាក់ឯង ហើយរំពឹងទិន្នផលល្អប្រសើរនោះទេ។ ការខ្វះខាតពេលវេលា និងទំហំការងារច្រើន បង្កើតជាកង្វល់ និងជាហេតុឲ្យអ្នកមិនអាចឈានដល់គោលដៅដែលបានគ្រោងទុក។ ជម្លោះថ្ងៃនេះកំពុងមានសញ្ញាណ ដូច្នេះកុំនិយាយស្តីច្រើន កុំប៉ះពាល់រឿងអ្នកដទៃ បើទោះជាអ្នកយល់ថាចារឿងល្អក្តី។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានឳកាសនៃភាពរីកចម្រើនក្នុងការងារច្រើនមិនថាការងារការិយាល័យ និងអាជីវកម្មឡើយ។ លោកអ្នករំពឹងថាទទួលបានដំណឹងដ៏រីករាយនៅចុងបញ្ចប់ការងារល្ងាចនេះ។ ក្នុងនោះដែរ ​ការផ្តល់ជូននានាក្នុងពេលនេះហាក់មានភាពច្បាស់លាស់ណាស់ ដូច្នេះគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ចំពោះក្តីសុបិន្ត មិនមហិច្ចតាធំក្នុងការងារ គឺអាចធ្វើទៅបាន ដូច្នេះចូរចាប់ផ្តើមអនុវត្តនៅពេលនេះ។ លើសពីនេះទៅទៀត លោកអ្នកអាចយល់ដឹងពីស្ថានការណ៍ និងអាចដោះស្រាយវាបានដោយងាយស្រួលបំផុត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកទំនងជាត្រូវប្រឈមនឹងការបោកបញ្ឆោតពីដៃគូ និងសហការី ដូច្នេះចូររៀបចំផែនការការងារក្នុងរបៀបយ៉ាងណាដើម្បីបញ្ចៀសពីស្ថានភាពទាំងឡាយណាដែលមិនច្បាស់លាស់។ ការជឿទុកចិត្តមនុស្សត្រូវមានកំរិត ក្នុងនោះការផ្តល់ជូនដែលមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ ឬស្ថិតក្នុងការស្រមើស្រមៃមិនចាំបាច់យកចិត្តទុកដាក់នោះទេ ពីព្រោះលោកអ្នកប្រហែលជាគ្មានលទ្ធភាពស្រោចស្រង់ស្ថានការណ៍នោះបានទេ។ ក្រៅពីនេះ សូមលោកអ្នករកពេលវេលាសម្រាកខ្លះ ធ្វើយ៉ាងណា គួរឲ្យមានតុល្យភាពរវាងសុខភាព និងការងារ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ រាល់អាជីពរបស់អ្នកមានភាពលូតលាស់ណាស់។ អ្នកអាចក្លាយជាអ្នកគ្រប់គ្រងបាន ហើយមនុស្សនៅក្រោមបង្គាប់នឹងស្រលាញ់រាប់អាន ហើយធ្វើតាមគោលការណ៍របស់អ្នកដោយគ្មានផលរំខានឡើយ។ ការតម្លើងប្រាក់បៀវត្សរ៍និងការផ្តល់ជូនរង្វាន់នានាអាចនឹងកើតឡើងបាន។ លោកអ្នកអាចធ្វើការដោះដូរ ចាកចេញពីស្ថានភាពបច្ចុប្បន្ន ឬបង្កើតស្ថានភាពថ្មីឲ្យការងារបានផងដែរ។ ក្នុងនោះដែរ បញ្ហាខ្លះៗអាចនឹងកើតឡើង ប៉ុន្តែមិនអាចក្លាយជាកង្វល់ដល់ការងាររបស់អ្នកបានទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះទាមទារឲ្យលោកអ្នកយកចិត្តទុកដាក់ក្នុងការរៀបចំគម្រោងផែនការ។ ភាពមិនច្បាស់លាស់ ស្ថានភាពទ្វេរមុខទាំងឡាយ ត្រូវតែជៀសវាងឲ្យបានជាដាច់ខាត។ ក្នុងនោះដែរ សូមកុំរស់នៅជាមួយរឿងតែមួយ ព្យាយាមបង្កើតការងារថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត និងប្រណិតភាព។ ទន្ទឹមនឹងនោះ សូមបង្កើតកិច្ចសហប្រតិបត្តិការនានាឲ្យបានល្អ។ កុំខ្លាច បើទោះបីជាស្ថានការណ៍ខ្លះអាច កើតឡើងក្តី ពីព្រោះលោកអ្នកអាចដោះស្រាយករណីនោះដោយរលូន និងល្អប្រសើរ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកពោរពេញទៅដោយភាពរីកចម្រើន។ លោកអ្នកទទួលបានគំនិតសុទិដ្ឋិនិយមក្នុងការងារ ពិសេសការធ្វើទំនាក់ទំនាក់ទំនងតូចធំជាមួយមនុស្សរួមការងារ ក៏ដូចជាថ្នាក់លើ។ ក្នុងនោះអ្នកក៏ទទួលបានឳកាសអភិវឌ្ឍន៍ការងារច្រើននៅខាងក្រៅ ដូច្នេះគួរចាកចេញពីស្ថានភាពបច្ចុប្បន្ន ហើយប្រឈមនឹងស្ថានភាពអំណោយផលដែលមាននៅខាងក្រៅ។ ដោយឡែក​ ថ្ងៃនេះជាពេលវេលាល្អ ប្រសើរផងដែរសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំអ្នកឲ្យបដិសេធលើការប្រើអារម្មណ៍ ពិសេសទៅលើការសម្រេចចិត្តក្នុងអាជីព។ សូមលោកអ្នកចងចាំថា កំហុសថ្ងៃនេះមានឥទ្ធិពលយូរអង្វែង ដូច្នេះសូមកុំបណ្តោយឲ្យកំហុសណាមួយមកបំផ្លាញការងាររបស់អ្នកឡើយ។ ក្នុងនោះដែរ ប្រហែលជាមនុស្សដែលនៅជុំវិញអ្នកមិនសូវយល់ស្របតាមយោបល់ ឬជួយជ្រោមជ្រែងយកអាសារអ្នកនោះទេ ហេតុនេះសូមចំណាយពេលវេលាដោយម៉ត់ចត់ និងព្យាយាមដោះស្រាយករណីនានាដោយខ្លួនឯង។ សូមកុំភ្លេចថា ការព្យាយាមនឹងនាំលោកអ្នកទៅដល់គោលដៅ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងសម្រចគោលដៅយ៉ាងពេញចិត្ត ដូច្នេះមិនចាំបាច់មានការស្ទាក់ស្ទើរនឹងព្រឹត្តិការណ៍ ឬពត៌មានផ្សេងៗដែលបានកើតឡើង។ ក្នុងនោះលោកអ្នកទទួលបានការគាំទ្រពីមនុស្សជាច្រើនដែលនៅក្បែរខ្លួន។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែគូប្រជែងដែលតែងតែមានភាពតានតឹងនឹងគ្នាក៏បែរជាមានចិត្តរីករាយនឹងកិច្ចការរបស់អ្នកដែរ។ សម្រាប់លោកអ្នកដែលធ្វើការងារទាក់ទងផ្នែកគណនេយ្យ ការគិតគូរ លើហិរញ្ញវត្ថុ នឹងជួបតែស្ថានភាពល្អប្រសើរបំផុត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកប្រហែលជាមិនអាចធ្វើការប្រាស្រ័យទាក់ទងរវាងមនុស្សក្នុងក្រុមការងារ និងថ្នាក់លើបានល្អនោះទេ។ សូមបដិសេធការរិះគន់ ហើយគួរបញ្ចេញយោបល់របស់អ្នកក្នុងទម្រង់ត្រឹមត្រូវបំផុត។ ហោរាសាស្រ្តថ្ងៃនេះណែនាំលោកអ្នកកុំឲ្យឆ្លើយតបនឹងការវាយប្រហាររបស់មិត្តភក្តិរួមការងារ ក៏ដូចជាអតិថិជន។ នៅចុងបញ្ចប់ការងារថ្ងៃនេះស្ថានភាពតានតឹងនឹងរសាយចុះទៅវិញ។ អាស្រ័យហេតុនេះ សូមលោកអ្នក កុំទាន់បោះបង់ការងារដែលខ្លួនកំពុងធ្វើ ឬយ៉ាងហោចណាស់មិនត្រូវលែងជើងក្រោយជាមុននោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងពេលនេះសូមមានការអត់ធ្មត់ខ្លាំង​ លោកអ្នកនៅមានពេលវេលាច្រើនក្នុងការអនុវត្តការងារ ឬធ្វើគម្រោងផែនការដែលអ្នកគ្រោងទុក ដូច្នេះមិនចាំបាច់ប្រញាប់ប្រញាលពេកទេ។ លោកអ្នកមានសមត្ថភាពល្អប្រសើរក្នុងការធ្វើទំនាក់ទំនងគ្រប់ស្ថានភាពការងារ ហើយនេះជាមធ្យោបាយល្អបំផុតសម្រាប់ការងាររបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ ព្យាយាមផ្តោតលើការងារ កុំធ្វើឲ្យមិត្តរួមការងារភ្ញាក់ផ្អើលលើការប្រថុយប្រថានរបស់អ្នកឡើយ។ ក្នុងនោះ ក៏មិនគួរបណ្តោយខ្លួនឪ្យជឿជាក់ជ្រុលពេក នោះទេ។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សូមលោកអ្នកព្យាយាមគ្រប់គ្រងពេលវេលាអនុវត្តការងារ ដោយសារអ្នកអាចខ្វះពេលវេលាច្រើន។ កុំសម្រាកពិសារអាហារយូរពេក និងកុំចំណាយពេលវេលាលើប្រធានបទក្រៅពីការងារ។ ជ្រើសរើសការងារអាទិភាពធ្វើពីព្រឹកទើបជាការល្អប្រសើរ។ ភាពមិនយល់ចិត្ត ឬមតិរិះគន់ខ្លះអាចនឹងកើតឡើង ​ប៉ុន្តែគ្មានហេតុផលណាមួយឲ្យអ្នកខ្វល់ខ្វាយនៅពេលនេះទេ។ ការពឹងពាក់អាស្រ័យអាចធ្វើទៅបានមិនជំទាស់នោះទេ ប៉ុន្តែការពិនិត្យវាយតម្លៃលើពត៌មានទាំងនោះជាការសំខាន់។ ក្រៅពីនេះ ប្រហែលជាអ្នកគួរ យកចិត្តទុកដាក់លើការធ្វើដំណើរនៅពេលព្រឹក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំអោយចុះចាញ់នឹងការល្បួង។ ប្រហែលជាស្នេហាក្នុងការិយាល័យនឹងនាំមកនូវអារម្មណ៍រវើរវាយមកលើជីវិតរបស់អ្នក ប៉ុន្តែភាគច្រើនលោកអ្នកទំនងជាអាចរារាំងបាន។ ក្នុងថ្ងៃនេះទាំងការងារ និងអាជីវកម្ម មិនឃើញមានការរីកចម្រើនខ្ពស់ណាស់ណានោះទេ ​ដូច្នេះមិនចាំបាច់បោះទុនច្រើន ឬចំណាយកំលាំងលើសលុបពេកនោះទេ។ ក្នុងនោះក៏ត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះលោកអ្នកនឹងអាចក្លាយទៅជាអ្នកទោសនៃគំនិត។ ប្រសិនជាអាចសូមកំណត់ការ និយាយស្តី ឬផ្តោះផ្តងយោបល់ បើទោះបីជាការងារនោះចាំបាច់យ៉ាងណាក្តី។

ចំណាំ៖

ឆ្នាំទាំង៤ ឆ្លូវ ថោះ ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងជួបសំណាងដ៏ធំ ផ្នែកហិរញ្ញវត្ថុ ដូច្នេះសូមរីករាយទទួលយកអំណោយផលនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner