Bayern Munich កំណត់អត្តសញ្ញាណតារា Liverpool ម្នាក់នេះដើម្បីយកមកជំនួសកន្លែង Robert Lewandowski

បាល់ទាត់៖ ក្លឹប Bayern Munich បានកំណត់អត្តសញ្ញាណតារា Liverpool កីឡាករ Sadio Mane ជាគោលដៅចម្បងសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ ។

Mane ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Bundesliga ខណៈ Bild បានរាយការណ៍ថា អ្នកតំណាងរបស់កីឡាករវ័យ 30 ឆ្នាំរូបនេះបានជួបជាមួយក្លឹបអាល្លឺម៉ង់នៅ Mallorca ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយស្របពេលដែរកុងត្រារបស់កីឡាកររូបនេះនៅ Anfield នឹងផុតកំណត់នៅឆ្នាំ 2023 បន្ទាប់ពីចំណាយពេល៦ឆ្នាំនៅក្លឹប Merseyside ។

ក្លឹប Bayern Munich ត្រូវបានគេនិយាយថាកំពុងស្ថិតក្នុងការចុះហត្ថលេខាលើ Mane នៅរដូវក្តៅនេះដើម្បីមកជំនួសកន្លែង Robert Lewandowski ដែលអាចចាកចេញទៅចូលរួមជាមួយ Barcelona ។

សូមជម្រាប់ជូនថា កាលពីពេលថ្មីៗនេះ Sadio Mane បញ្ជាក់ថា ខ្លួននឹងបង្ហាញផែនការអនាគត បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League របស់ Liverpool ទល់នឹង Real Madrid នៅចុងសប្តាហ៍នេះ៕
ប្រភព : Daily Mail
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner