ក្រសួងការងារ៖ការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបន្តធ្វើ និងខិតខំធ្វើការសម្របសម្រួល

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា បើ ទោះបីការចរចាបន្តបន្ទាប់និងមិនទាន់បញ្ចប់ក្នុងជម្លោះវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ក៏ក្រសួង នៅតែបន្តធ្វើ និងខិតខំធ្វើការ សម្របសម្រួលបន្តទៀត។

ក្រសួងការងារបានបញ្ជាក់ថា កាលពីថ្ងៃទី ២៧ ខែ ឧសភា ក្រសួង បានអញ្ជើញភាគីតំណាងក្រុមហ៊ុនណាហ្គាវើលដ៍និងភាគីសហជីពតំណាងកម្មករនិយោជិត ដើម្បីឱ្យភាគីទាំងពីរមកធ្វើការចរចាដោះ ស្រាយ ជាលើកទី១២បន្តទៀត។

បន្ទាប់ពីស្តាប់មតិយោបល់របស់ភាគីទាំងពីរ អធិការការងាររបស់ ក្រសួង បានពន្យល់អំពីគោលការណ៍ និងខ្លឹមសារនៃ មាត្រា៩៥ នៃច្បាប់ស្តីពី ការងារ ជូនភាគីទាំងពីរ ផងដែរ។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរបានឯកភាព ដូចខាងក្រោម៖
១. ភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុច ព្រមព្រៀងគ្នា នៅ ឡើយទេ។ភាគីទាំងពីរបានកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០ នាទី ដើម្បីឱ្យភាគី ទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាព នៃការសម្បទាន គ្នាទៅវិញទៅមកដែលអាច ឈានទៅបញ្ចប់វិវាទនេះ។

ក្រសួងការងារបានបញ្ជាក់ផងដែរថា បើទោះបីជាមិនទាន់មានការ ឯកភាពគ្នា ក៏ក្រសួងនឹង បន្តខិតខំធ្វើការសម្របសម្រួល និងកំណត់ កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ ដោយ ច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។ ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យ ភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះ មិន អាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺ អាចបញ្ចូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner