សម្ដេចក្រឡាហោម ស ខេង អញ្ជើញ ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធ ដីតំបន់ព្រៃលិចទឹកបឹងទន្លេសាប នៅភូមិសាស្រ្ដខេត្តបាត់ដំបង

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជា ប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការកាត់ឆ្វៀល ដីតំបន់៣ មកជាដីតំបន់២ ហើយដីតំបន់២មកជាតំបន់១ (សម្រាប់ ដី ប្រជាពលរដ្ឋធ្វើការអាស្រ័យផលរាប់សិបឆ្នាំ) សម្រាប់ផ្ដល់កម្មសិទ្ធិ ជាប្រជាពលរដ្ឋ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋា ភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង នៅសាលប្រជុំអគារ អឺ សាលាខេត្ត បាត់ដំបង។

នាឱកាសនោះសម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះការអញ្ជើញចូលរួមរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីនិងមន្ត្រីពាក់ព័ន្ធដែលបានរួមដំណើរជាមួយសម្ដេច ចុះទៅកាន់តំបន់បឹងទន្លេសាប ក្នុងស្រុកទាំង៣នៃខេត្តបាត់ដំបង ដើម្បីបំពេញភារកិច្ចបម្រើជាតិ បំរើប្រជាជន ស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពស់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីឱ្យ ការអភិរក្សបឹងទន្លេសាបដើរទន្ទឹមគ្នានឹងការគិតគូពីជីវភាពប្រជាពលរដ្ឋ។
ឆ្លងកាត់កិច្ចប្រជុំដែលមានការលើកយោបល់ និងពិភាក្សាគ្នាយ៉ាង ផុសផុលពីសំណាក់ឯកឧត្តម អស់លោក ជាថ្នាក់ដឹកនាំ និងមន្ត្រី ពាក់ព័ន្ធ នៅសាលាខេត្តបាត់ដំបងរួចមក សម្ដេចក្រឡាហោម បាន ប្រគល់ភារកិច្ចពាក់ព័ន្ធនឹងការអនុវត្តការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំ ជូនរដ្ឋបាលខេត្តបាត់ ដំបង ដឹកនាំមន្ត្រី និងក្រុមការងារបច្ចេកទេស ចាប់ផ្ដើមបំពេញ ភារកិច្ចទៅតាម ជំនាញ និងតាមគោលការណ៍ណែនាំរបស់សម្ដេចប្រមុខ រាជរដ្ឋាភិបាល៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner