ក្រសួងការងារដាក់ឱ្យអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅតាមរោងចក្រ សហគ្រាស

ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹង ស្តី ពីការដាក់ឱ្យអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។

ក្រសួងការងារបានបញ្ជាក់កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ថា បើតាមយោងច្បាប់ស្តីពីការងារ និងប្រកាស ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២១ ស្តីពី ការដាក់ឱ្យដំណើរការរបបស្វ័យប្រកាស អធិការកិច្ច ការងារ និងការធ្វើអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាសដែលស្ថិតក្នុងដែន អនុវត្តនៃច្បាប់ ស្ដីពីការងារឱ្យបានជ្រាបថា លោក/លោកស្រី មានកាតព្វកិច្ចស្វ័យ ប្រកាសអធិការកិច្ចការងារក្នុងប្រព័ន្ធ ស្វ័យប្រវត្តិកម្មចំនួន ២ (ពីរ) លើកក្នុងមួយឆ្នាំ គឺលើកទី១ ឱ្យបានមុនដំណាច់ខែមិថុនា និងលើកទី២ ឱ្យបានមុនដំណាច់ ខែធ្នូ នៃឆ្នាំនីមួយៗ តាមរយៈគេហទំព័រ៖ https://sicms.mlvt.gov.kh ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា ក្នុងរបាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងារ មានចំណុចអាទិភាពចំនួន៣១ ដែលមានកំណត់នៅក្នុងលិខិត ដាក់ កំហិតរបស់អធិការការងារ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវ អនុវត្តឱ្យខានតែបានតាមលិខិតដាក់កំហិតនេះ ក្នុងករណីល្មើសនឹង ចំណុចអាទិភាពណាមួយនឹងត្រូវទទួលរងការផាកពិន័យភ្លាមៗពីអធិការការងារយោងតាមច្បាប់ នឹងបទប្បញ្ញត្តិជាធរមាន។

ជាមួយគ្នានេះក្រសួងការងារបានក្រើនរំលឹកដល់ម្ចាស់ ឬនាយក រោងចក្រ សហគ្រាសឱ្យបានជ្រាបថាការចាក់វ៉ាក់សាំងកូវីដ-១៩ ជា ផ្នែកមួយនៃលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅតាមរោងចក្រ សហគ្រាស។ ដូច្នេះ លោក/លោកស្រី ត្រូវបន្ត សហការជាមួយអាជ្ញាធរ មូលដ្ឋានរាជធានី ខេត្ត និងមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានី ខេត្ត ដើម្បីជំរុញ និងរៀបចំចាក់វ៉ាក់សាំងដូសជំរុញ ជូនបង ប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ដោយអាចបន្ត ដំណើរការ ផលិតកម្ម/អាជីវកម្មតាមធម្មតា ព្រមទាំងត្រូវបំពេញ ព័ត៌មាន នៃការចាក់វ៉ាក់សាំងក្នុងរបបស្វ័យប្រកាសអធិការកិច្ច ការងារតាមប្រព័ន្ធ ស្វ័យ ប្រវត្តិកម្មតាមរយៈគេហទំព័រខាងលើ។ អធិការការងារ នឹងចុះធ្វើ អធិការ កិច្ចការងារពិសេស ដើម្បីត្រួតពិនិត្យទិន្នន័យកម្មករនិយោជិត ចាក់វ៉ាក់សាំងកូវីដ-១៩។

ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាសមិនបានធ្វើរបាយការណ៍ ស្វ័យប្រកាសអធិការកិច្ចការងារ តាម កាលកំណត់ និងមិនព្រមអនុវត្ត តាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ត្រូវទទួលការពិន័យ ឬផ្តន្ទាទោសតាមច្បាប់ និង ការចាត់វិធានការតាមផ្លូវច្បាប់ពីក្រសួង៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner