ចោរឆក់ទូរស័ព្ទ iphone 11 pro Maxបានសម្រេច បណ្ដាលឱ្យស្ត្រីបីនាក់ដួលរងរបួសធ្ងន់ស្រាល នៅលើស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ៖ ស្ត្រី៣នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូមួយគ្រឿងចេញពីធ្វើការនៅកោះពេជ្រគោលបំណងត្រលប់ទៅផ្ទះ ពេលមកដល់ស្តុបចំការមនស្រាប់តែលេខជនសង្ស័យម្នាក់ជិះម៉ូតូBeatមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័បានសម្រេចខណៈជនរងគ្រោះកំពុងតែនិយាយឃើញដូចច្នោះនារីរងគ្រោះបានជិះដេញតាមរហូតដល់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យបណ្ដាលឲ្យបុកបង្កាន់ដៃស្ពានដួលរងរបួសធ្ងន់ស្រាលទាំងបីនាក់ចំណែកជនសង្ស័យជិះឆ្ពោះទៅសាលាវិទ្យាល័យជាស៊ីមសាមគ្គីបាត់ស្រមោល កាល វេលាម៉ោង៤និង៥០នាទីទៀបភ្លឺថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២២។ស្ថិតតាមកបណ្ដោយផ្លូវសុធារសកែងនិងព្រះនរោត្ដមចំណុចស្តុបចំការមនសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះ ទី១ មានឈ្មោះផល ស្រីនាង ហៅយ៉ាភេទស្រីអាយុ២៨ឆ្នាំមុខរបបុក្គលិកភោជនីដ្ឋានស្នាក់នៅបន្ទប់ជួលបឹងសាឡាងខណ្ឌទួលគោក ទី២ មានឈ្មោះអឿន ស្រីមុំ ហៅអាមួយយ៉ាភេទស្រីអាស័យដ្ឋានផ្ទះគ្មានលេខភូមិគោកចំបក់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ទី៣ មានឈ្មោះសុវណ្ណ ស៊ីវម៉ី ហៅម៉ីភេទស្រីអាយុ១៨ឆ្នាំមុខរបរត់តុស្នាក់នៅបន្ទប់ជូលជាមួយស្រីនាង

នារីរងគ្រោះជិះម៉ូតូឌុបគ្នាម៉ាកZoomerពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1GG.9729 ទូរស័ព្ទដែលបាត់ទៅម៉ាក iPhone 11Pro Max ។

យោងតាមការរៀបរាប់របស់នារីរងគ្រោះបាន ប្រាប់ឲ្យដឹងថា រូបគាត់ទាំង៣នាក់បានជិះម៉ូតូឌុបគ្នាតាមបណ្ដាយផ្លូវ ២៧១ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម ជិះបណ្តើរនិយាយទូរស័ព្ទ បណ្តើរ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យម្នាក់ពាក់អាវអ្នកដឹកផលិតផលអ្នកឡាញជិះម៉ូតូម៉ាកBeatមិនចាំផ្លាកលេខមកពីក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ពួកគាត់បានសម្រេចឃើញដូចច្នោះរូបគាត់បានជិះម៉ូតូដេញតាមរហូតដល់ផ្លូវ២៧១ទិសដៅពីត្បូងទៅជើងខណះមកដល់លើស្ពានអាកាសស្ទឹងមានជ័យដោយសន្ថានភាពផ្លូវកោងផងនោះបណ្ដាលបុកបង្កាន់ដៃស្ពានដួលរងរបួសធ្ងន់ស្រាលទាំងបីនាក់ហើយជនសង្ស័យបានជិះចុះពីលើស្ពានអាកាសស្ទឹងមានជ័យឆ្ពោះទៅវិទ្យាល័យជាស៊ីមសាមគ្គីបាត់សហរមោល ចំនែកជនរងគ្រោះត្រូវបានរថយន្តសារម៉ុយដឹកជនរងគ្រោះទាំង៣ នាក់ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្ដោះអាសន្នសិនរងចាំប្រគល់ឲ្យប៉ុស្តិ៍ទន្លេបាសាក់មកយកទៅវិញព្រោះកើតហេតុនៅកន្លែងនោះ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner