ឃាតកសម្លាប់ប្រពន្ធដោយកាត់ក ត្រូវបានចាប់ខ្លួនបានហើយ
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោក ឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារ ព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទៅសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំង អធិការ ដ្ឋាននគរបាលខណ្ឌទួលគោក កម្លាំងអធិការ ដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការស្រាវជ្រាវរហូតឈានទៅ ដល់ការឃាត់ខ្លួនជនសង្ស័យដែលជាជនដៃដល់សម្លាប់ប្រពន្ធដោយកាត់កបានហើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែឧសភា វេលាម៉ោង២:៤៥រសៀល សមត្ថកិច្ចចម្រុះបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីសម្លាប់ប្រពន្ធខ្លួនឯងដោយកាត់ក កាលពីយប់ថ្ងៃទី២៧ ខែឧសភា។ សមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយ៖ ស៊ូ ប៊ុនធី