ជនឧក្រឹដ្ឋដែលជម្រិតទារប្រាក់ជាង ៥៦ម៉ឺនដុល្លារអាមេរិក ត្រូវតុលាការសម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនជាតិចិនម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទ ប្រកាន់ពីបទ.បង្ខាំងមនុស្សខុសច្បាប់ និង ជម្រិតទារប្រាក់ចំនួន ៥៦៥ ០០០ ដុល្លារអាមេរិក ។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទឈ្មោះ WANG ZHANG FU ភេទប្រុស អាយុ ៤១ ជនជាតិចិន មុខរបរ រកស៊ី ស្នាក់នៅខុនដូព្រីនស៍ដាយមិនវ័ន ជាន់ទី១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ និងបានចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពា ក់ពន្ធបទឧក្រឹដ្ឋ.បង្ខាំងមនុស្ស និងជម្រិតទារប្រាក់ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង៤ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ មានករណីឧក្រិដ្ឋជន១ក្រុមសុទ្ធតែជនជាតិចិន ជិះរថយន្ត១គ្រឿងឡិចស៊ីស ព័ណផ្សែងបារី បានធ្វើសកម្ម ភាពចាប់ជនរងគ្រោះម្នាក់ជាជនជាតិចិនដូច គ្នារុញចូលរថយន្ត ស្ថិតនៅលើដងផ្លូវមួយខាងក្រោយលំនៅដ្ឋានសម្តេចពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ ក្នុងសង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ។

បន្ទាប់ពីឧក្រិដ្ឋជនចាប់ជនរងគ្រោះយកទៅ រហូតដល់វេលាម៉ោង១ និង២០ នាទីយប់ឈានចូលថ្ងៃទី៣០ ឧសភា ឆ្នាំ២០២២ ទើបឧក្រឹដ្ឋជនបានធ្វើការដោះលែងជនរងគ្រោះមកវិញ ដែលជាថ្នូនិងទឹកប្រាក់ ៥៦ ៥ ០០០ ដុល្លារអាមេរិក ។បន្ទាប់ពីមានការដោះលែងជនរងគ្រោះ ក៏បានសហការជាមួយសមត្តកិច្ច ដាក់ពាក្យបណ្តឹងប្តឹងចំពោះជន ល្មើស៤ នាក់ ដែលពាក់ពន្ធក្នុងអំពើចាប់បង្ខាំងជម្រិតទារប្រាក់នោះ ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីហេតុការនោះបានកើតឡើងកម្លាំងសមត្តកិច្ចនគរបាលមូលដ្ឋាន និង នគរបាលជំនាញព្រហ្ម ទណ្ឌរាជធានីភ្នំពេញបានចុះទៅដល់ និង បានធ្វើកំណត់ហេតុដោយកំណត់មុខសញ្ញាក្រុមជនឧក្រិដ្ឋ ពាក់ពន្ធករណីចាប់ជម្រិតទារប្រាក់នោះ ។

ក្នុងប្រតិបត្តិការនេះ ដោយអនុវត្តតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីឯក ស ថេត អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ កម្លាំងសមត្តកិច្ចជំនាញដឹកនាំដោយលោកវវៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបើកការស៊ើបអង្កេត និង ស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្តិភាពនៅលើដងផ្លូវសាធារណៈ និង យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទើបឈានទៅដល់ការចាប់ខ្លួនជនសង្ស័ យម្នាក់ដូចមានឈ្មោះខាងលើនេះ និង បន្តស្រាវជ្រាវតាមរកចាប់ខ្លួនបក្ខទៀតថែមទៀត ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner