កម្មករជាង៩ពាន់នាក់ធ្វើកូដកម្ម បានរំសាយវិញនៅខេត្តកំពង់ឆ្នាំង (Video Inside)
កម្មករប្រមាណជាង ៩ពាន់នាក់ នៃរោងចក្រដេរស្បែកជើងមួយកន្លែង នៅខេត្តកំពង់ឆ្នាំង បានធ្វើកូដ កម្មនៅថ្ងៃទី៣១ឧសភានេះ ប៉ុន្តែបានរំសាយទៅវិញក្រោយ ការសម្របសម្រួល របស់កម្លាំងសមត្ថកិច្ច។
រោងចក្រខេនស្ព័តស៊ូ គឺជារោងចក្រមួយមានកម្មករសរុប១ម៉ឺន៧០០នាក់ និងមានទីតាំងនៅ ក្នុងភូមិចំការស្វាយ ក្នុងឃុំសេដ្ឋី នៃស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានកម្មករសរុប ១ម៉ឺន ៧០០នាក់ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ការធ្វើកូដកម្មរប់សកម្មករ ៩ពាន់ ៩៥ នាក់ នាព្រឹកថ្ងៃទី៣១ ឧសភា ២០២២ គឺដើម្បីប្រយោជន៍លក្ខខណ្ឌចំនួន៣៥ចំណុចពីម្ចាស់ រោងចក្រក្នុងនោះចំណុចទាមទារមួយគឺការស្នើសុំក្រុមហ៊ុនរៀបចំឲ្យមានការលក់ដូរនៅក្នុង បរិវេណរោងចក្រដូចមុនវិញ ។
ការធ្វើកូដកម្មដឹកនាំដោយសហជីពចំនួន៥ថ្ងៃនេះ ត្រូវបាន រំសាយវិញប្រមាណមួយម៉ោងក្រោយមក បន្ទាប់ពីមានការចុះសម្របសម្រួលដោយមន្ត្រី មានសមត្ថកិច្ច និងព័ត៌មានចុងក្រោយបានបញ្ជាក់ថាការដោះស្រាយរវាងភាគីម្ចាស់ក្រុមហ៊ុន និងភាគីតំណាងកម្មករសហជីពទាំង៥ ត្រូវបានសម្របសម្រួលត្រូវរ៉ូវគ្នាវិញអស់ហើយ។