តួលេខចាក់វ៉ាក់សាំងកើនឡើងជាងម្សិលមិញ (Video Inside)
កម្ពុជានៅតែបន្តសម្រុកការចាក់វ៉ាក់សាំងបង្កាកូវីដឥតឈប់ឈរបើទោះបីជាកម្ពុជាគ្មាន គ្មានការឆ្លងរយៈពេល ២៤ថ្ងៃ ជាប់គ្នាមកនេះក៏ដោយ ។ យោងតាមក្រសួងសុខាភិបាលតួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ៣១ ឧសភា បានកើនដល់ចំនួន ១៥លាន ៣ម៉ឺន ៨ពាន់ ៣៦៣នាក់ ដែលស្មើនឹង ៩៣,៩៩ ភាគរយ ។
ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល ២៤ម៉ោង មកនេះបាន ចំនួន ១ម៉ឺន ៣ពាន់ ៧៧៧នាក់ ដែលជាតួលេខចាក់កើនឡើងចំនួន ៦ពាន់ ៣៩៨នាក់ បើ ប្រៀបធៀបនឹងម្សិលមិញ ។ តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ សរុបទូទាំងប្រ ទេសគិតត្រឹមថ្ងៃនេះមានចំនួន ៩លាន ២០ម៉ឺន ៨ពាន់ ៨៥២នាក់ ។
ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមានចំនួន ២ម៉ឺន ១ពាន់ ៥៥៩នាក់ ដែលជាតួលេខចាក់កើនឡើងជាងម្សិលមិញចំនួន ១ម៉ឺន ១ពាន់ ៦១៦នាក់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ សរុបគិតរហូតមកទល់ពេលនេះបានចំនួន ២លាន ៥១ម៉ឺន ៣០៤នាក់ ។
ដោយឡែកការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៤០ម៉ឺន ៦ពាន់ ៦៦៨នាក់ ដែលស្មើនឹង ៦៦,៥៩ភាគរយ នៃគោលដៅចំនួនកុមារ ដែលត្រូវ ចាក់វ៉ាក់សាំងទូទាំងប្រទេស ៕