ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ សម្រាប់ស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបានបិទបញ្ចប់

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ សម្រាប់ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សម្រាប់ឃុំ៣៖ គឺឃុំកោះរកា ឃុំកោះទទឹម និងឃុំកោះមិត្ត តំណាងឲ្យឃុំទាំង ១៥ ក្នុងស្រុកកំពង់សៀម បានបិទយុទ្ធនាការ ដោយជ្រើសរើសយកបរិវេណវត្តព្រះធាតុតេជះមានជ័យរតនារាមជាចំណុចដើមទី។ ពិធីនេះស្ថិតក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ព្រមជាមួយឯកឧត្តមជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម ឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារ និងសហការីចុះឃុំទាំងបី ចំនួន ១ ៦០០នាក់។

ឯកឧត្តម វេង សាខុន បានប្រាប់ដល់សមាជិក សមាជិកាបក្ស សូមប្រកាន់យកនូវភាពថ្លៃថ្នូរជានិច្ច នៅពេលហែលគណៈបក្សយើង នឹងធ្វើអោយស្របតាមគោលការ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែរបានអំពាវនាវ ដល់គណបក្សនយោបាយ បេក្ខជន រួមទាំងអ្នកគាំទ្រ ឱ្យគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលបានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ គោរពតាមបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ ដើម្បីធានាឱ្យដំណើរការនៃ ការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣មិថុនា ឆ្នំា២០២២ ដែលមានគណៈបក្សនយោបាយចូលរួម១៧គណៈបក្ស ៕ ដោយ ៖ ក្រសួងកសិកម្ម

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner