ទិវាពិភពលោកគ្មានថ្នាំជក់ “ថ្នាំជក់គំរាមកំហែងដល់បរិស្ថានយើង”

ផ្ទៃដីប្រមាណ ៣.៥លានហិកតាត្រូវបានបំផ្លាញសម្រាប់ការដាំដុះថ្នាំជក់ជារៀងរាល់ឆ្នាំ ហើយការដាំថ្នាំជក់រួមចំណែកដល់ការកាប់បំផ្លញព្រៃឈើក្នុងនោះដើមឈើប្រមាណ ៦០០លានដើមត្រូវបានកាប់បំផ្លាញដើម្បីផលិតបារីជារៀងរាល់ឆ្នាំ1 ។ ការកាប់បំផ្លាញ់ព្រៃឈើសម្រាប់ដាំដុះថ្នាំជក់ បានជំរុញឱ្យមានការសឹករិចរិលដី និងទិន្នផលថយចុះ ដែលឈានទៅដល់ខូចដីសម្រាប់ដាំដុះដំណាំឬបន្លែផ្សេងៗទៀត។ ដូច្នេះហើយប្រធានបទសម្រាប់ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២២នេះគឺ“ថ្នាំជក់គំរាមកំហែងដល់បរិស្ថានយើង“។

វិធានការដែលមានប្រសិទ្ធភាពខ្ពស់មួយក្នុងចំណោមវិធានការដ៏ទៃទៀតក្នុងការកាត់បន្ថយផលប៉ះពាល់នៃផលិតផលថ្នាំជក់ទៅលើបរិស្ថានយើង គឺការដំឡើងពន្ធថ្នាំជក់។ នៅពេលដែលពន្ធថ្នាំជក់កើនឡើង អ្នកជក់បារីជក់តិចជាងមុន ឬ ផ្ដាច់បារីទាំងស្រុង ដែលនាំទៅរកការកាត់បន្ថយផលប៉ះពាល់ទៅលើ បរិស្ថានយើង។ ប្រសិនបើការប្រើប្រាស់ផលិតផលថ្នាំជក់ថយចុះ នឹងនាំឱ្យការផលិតថ្នាំជក់ដែលបញ្ចេញកាបូនឌីអុកស៊ីត (CO2) 80 លានតោនទៅក្នុងបរិយាកាសជារៀងរាល់ឆ្នាំនឹងថយចុះដូចគ្នា ដែលសារធាតុគីមីនេះហើយគឺជាឧស្ម័នផ្ទះកញ្ចក់ដែលរួមចំណែកដល់ការបង្កើនសីតុណ្ហភាពលើផ្ទៃផែនដី2។

ហើយបន្ថែមពីនោះ ការដំឡើងពន្ធថ្នាំជក់ក៏នាំឱ្យមានការថយចុះចំនួនអ្នកស្លាប់ អ្នកពិការ និងអ្នកឈឺដោយការប្រើប្រាស់ថ្នាំជក់។ លើសពីនេះទៀត ការដំឡើងពន្ធថ្នាំជក់ធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានចំណូលពន្ធបន្ថែមសម្រាប់ប្រើប្រាស់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ នៅកម្ពុជា ករណីសិក្សាមួយរបស់ការអង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្នាំ២០១៩ បង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើប្រទេសកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់៧៥%នៃតំលៃបារីលក់រាយ។

ទូទាំងពិភពលោកថ្នាំជក់ធ្វើអោយមនុស្សស្លាប់ ប្រមាណ ៨លាន នាក់រៀងរាល់ឆ្នាំ បង្កដោយជំងឺសរសៃឈាមបេះដូង សួត មហារីក ទឹកនោមផ្អែម លើសសំពាធឈាម និងជំងឺ ជាច្រើនមុខផ្សេងទៀត ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាកម្ពុជាមានប្រមាណ ១៥០០០នាក់។ ថវិកាប្រមាណ ១,៤ ទ្រីលានដុល្លារអាមេរិកត្រូវបានខាតបង់។

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner