សម្ដេចចៅហ្វាវាំង គង់ សំអុល ដឹកនាំតំណាងគ្រួសារបក្សប្រជាជនកម្ពុជាជាង៤ម៉ឺននាក់ថៃ្ងបិទយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ នៅថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុនសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តមទេសរដ្ឋមន្រ្តី គុយ សុផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងលោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំងនិង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាលខេត្ត,ក្រុង,ស្រុក បានដឹកនាំសមាជិកសមាជិកាតំណាងគ្រួសារ គណបក្សបក្សប្រជាជនកម្ពុជាជាង៤ម៉ឺននាក់ ដង្ហែរក្បួន បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទូទាំង ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះដែរសម្តេចចៅហ្វាវាំង គង់ សំអុល បានថ្លែងនូវ គោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជាដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនយូរអង្វែងរបស់ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដោយប្រមូលកំលាំងគ្រប់និន្នាការនយោបាយរួមគ្នាកសាងប្រទេសអោយកាន់ទទួលសមិទ្ធផលថ្មីៗថែមទៀតនិងសំបូររុងរឿងស្ថិតស្ថេរគង់វង្សអោយប្រទេសយើងស្ថិតក្នុងឯករាជ្យជាតិ អធិតេយ្យ បូរភាព អព្យាក្រឹត្យ វឌ្ឍនៈភាពនិងទទួលបាននូវសុភមង្គលជាតិខ្មែរតែមួយ។

សូមបញ្ជាក់ថានយុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ គឺបញ្ចប់នៅថ្ងៃទី៣ ខែមិថុនានេះហើយ ចំណែកនៅថ្ងៃទី០៤ ខែមិថុនា ស្អែកនេះ សកម្មភាពឃោសនាទាំងអស់ នឹងត្រូវបញ្ឈប់ទាំងអស់នៅទូទាំងប្រទេស បើតាមច្បាប់កំណត់របស់ គ.ជ.ប ៕
សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner