បិទយុទ្ធនាការឃោសនាការបោះឆ្នោតនៅក្រុងបូកគោ មានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាង ២០០០នាក់ចូលរួមដង្ហែក្បួនយុទ្ធនាការ និងប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ខេត្តកំពត៖ ក្រោមស្នូរនៃការទះដៃអបអរសាទរនិងសម្រែកជ័យឃ្ឃោស «ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង» គណបក្សប្រជាជនកម្ពុជាក្រុងបូកគោបានរៀបចំពិធីបិទយុទ្ធនាការឃោស នាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់ក្រុងបូកគោ នាថ្ងៃទី៣ ខែមិថុនានេះមានការពីសមាជិក សមាជិកា និងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជាជាង ២០០០នាក់ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ តំណាងថ្នាក់ដឹកនាំក្រុម ការងារ និងគណៈកម្មាធិការគណបក្សក្រុងបូកគោ និងគណៈកម្មាធិការគណបក្សសង្កាត់ទាំង ៣ នៃក្រុងបូកគោ ខេត្តកំពត។

ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតដែលរៀបចំឡើងនៅផ្លូវច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោមានក្បួនរថយន្តនិងម៉ូតូជាង ១០០០គ្រឿង និងប្រព្រឹត្តទៅក្រោមបរិកាសសប្បាយរីករាយ និងការប្តេជ្ញាចិត្តខ្ពស់របស់សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនក្នុងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុនេះដើម្បីគណបក្សប្រជាជនកម្ពុជាបន្តបម្រើប្រជាជនកម្ពុជា និងអភិវឌ្ឍឃុំសង្កាត់ឱ្យរីកចម្រើនជឿនលឿន កាន់តែខ្លាំងថែមទៀត។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិ សង្គ្រោះប្រជាជនពីរបបខ្មែរក្រហម និងនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិនិងមាតុភូមិ និងចុងក្រោយនេះបានកសាងខឿនសុខភាពជូនប្រជាពលរដ្ឋយ៉ាងរឹងមាំប្រឆាំងនឹងជំងឺកូវីដ១៩តាមរយៈការដាក់អនុវត្តនយោបាយវ៉ាក់សាំង។

ឯកឧត្តមបានលើកឡើងថា គណបក្សប្រជាជនកម្ពុជានៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ជានិច្ច។ កម្ពុជាយើងមានការរីកចម្រើនដូចសព្វថ្ងៃនេះគឺជាកើតចេញពីការដាក់ចុះនូវគោលនយោ បាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងជផ្លែផ្កានៃការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា រួមនឹងការគាំទ្រពេញទំហឹងពីបងប្អូនប្រជាពលរដ្ឋខ្មែរ។

ឯកឧត្តមបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានសមត្ថភាព និងធានធានមនុស្សពោរពេញដោយសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិហើយបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។
នៅចំពោះមុខអ្នកគាំទ្រជាង ២០០០នាក់ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជាបានឆ្លងកាត់ដំណាក់កាលសំខាន់ៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ហើយគណបក្សប្រជាជនកម្ពុជាបានដើរតួនាទីសំខាន់ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជា ជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ គណបក្សប្រជាជនកម្ពុជាបានជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិ ដឹកនាំប្រជាជន តស៊ូពុះពារអនុវត្តនូវភារកិច្ចសំខាន់ៗ ដោយជោគជ័យធ្វើឲ្យប្រទេសជាតិមានស្ថិរភាព មានសុខសន្តិភាព ពេញលេញ និងពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដិយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញា «ទេវតាបាចផ្កា» តំណាងឱ្យសុខសន្តិភាព ការរីកចម្រើនគ្រប់វិស័យ វិបុលភាព និងសុភមង្គល។

ឯកឧត្តមបានគូសបញ្ជាក់ថា សូមបងប្អូនអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀតដើម្បីធានានិរន្តរភាពនៃជ័យជម្នះគណបក្សប្រជាជនកម្ពុជា និងអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាបម្រើជាតិ និងប្រជាជន បន្តការអភិវឌ្ឍប្រទេសឱ្យរីក ចម្រើនបន្ថែមទៀត។ កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានកិត្យានុភាពជាតិល្បឺរន្ទឺ។ ដោយសារតែការគាំទ្រយ៉ាង ច្រើនលើបលុបរបស់ប្រជាពលរដ្ឋតាមរយៈសំឡេងឆ្នោតនេះ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានឱកាសបម្រើប្រជាពលរដ្ឋ និងឆ្លើយតបបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋគឺរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍទៅមុខ។

ជាមួយគ្នានេះ ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ ឯកឧត្តម នេត្រ ភក្ត្រា បានប្រគល់ទង់ជូនប្រធានក្បួនឃោសនាតាមសង្កាត់ទាំង ៣ របស់ក្រុងបូកគោរួមមានសង្កាត់ ព្រែកត្នោត សង្កាត់កោះតូច និងសង្កាត់បឹងទូកដែលក្បួនឃោសនាតាមសង្កាត់នីមួយមានមនុស្សជាច្រើនរយនាក់ចូលរួមដោយមានក្បួនម៉ូតូ និងរយថន្តដោយធ្វើការឃោសនានៅតាមបណ្តាផ្លូវនានាក្នុងសង្កាត់នីមួយ។ ក្បួនឃោសនាគណបក្សប្រជាជនតាមសង្កាត់ដែលទទួលការស្វាគមន៍ អបអរសាទរពីបងប្អូនប្រជាពលរដ្ឋ។ ទាំងការចូលរួមពិធីបើក និងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នេះមានការចូលរួម គាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលបង្ហាញពីជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការបម្រើជាតិនិងប្រជាជនរបស់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner