អ្នកនំាំពាក្យគ.ជ.ប៖ បើទោះបីខេត្តមួយចំនួនភ្លៀងធ្លាក់យ៉ាងណាក្តី ប៉ុន្តែដំណើរការបោះឆ្នោតនៅតែរលូនល្អនិងជោគជ័យ

ភ្នំពេញ៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃអាទិត្យ ទី៥ ខែ មិថុនា ឆ្នាំ២០២២ នេះបានប្រព្រឹត្តិទៅ ដោយគ្មានការព្យួរ ការរិយាល័យណាមួយឡើយពោលគឺមានភាពរលូនល្អបោះទោះបីនៅតាមខេត្ត ក្រុងនិងរាជធានីភ្នំពេញ មានភ្លៀងធ្លាក់មួយចំនួន យ៉ាងណាក្តី។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២២នេះ ។

ឯកឧត្តម សោម សូរីដា បាន ឲ្យដឹងថាការបោះឆ្នោតនៅគ្រប់ ការិយាល័យត្រូវបានប្រព្រឹត្តិទៅរលូនល្អ បើទោះបីស្ថានភាព អាកាសធាតុមានភ្លៀងធ្លាក់ខ្លះៗក្តី។ គ្រប់ការរិយាល័យបោះ ឆ្នោតបានបើកដំណើរ ទន្ទឹមគ្នាចាប់ពីម៉ោង៧ព្រឹកមករហូតដល់ ម៉ោង៣រសៀលដែលបានបិទបញ្ចប់។ យ៉ាងណាក្តីគិតមកដល់ម៉ោងនេះចំនួនភាគរយនៃប្រជាពលរដ្ឋមកបោះឆ្នោតនោះគ.ជ.បពុំបានទទួលលទ្ធផលអស់នៅឡើយទេគិតមកដល់ម៉ោងនេះ។
អ្នកនាំពាក្យគ.ជ.បរូបនេះបញ្ជាក់បន្ថែមថា៖«បើគិតទូទៅមកដល់ម៉ោងនេះឃើញថាដំណើរការបោះឆ្នោតរលូនល្អ សន្តិសុខសុវត្ថិភាព ល្អ និងបញ្ចប់ដោយភាពជោគជ័យ។

គួរបញ្ជាក់ថា សម្រាប់ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅវេលាម៉ោង ៧:០០នាទីព្រឹកថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ ការិយាល័យបោះឆ្នោត រឺ ទាំង ២៣.៦០២ នៃរាជធានី ខេត្ត ទាំង ២៥ បានបើកដំណើរការ ស្របតាមការកំណត់ សម្រាប់ឱ្យ ប្រជាពលរដ្ឋ ខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ធ្វើការបោះឆ្នោតគាំទ្រគណបក្ស នយោបាយ ដែលខ្លួនពេញចិត្ត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ នេះ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។

ដោយឡែកបើតាមបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់បម្រើឱ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត គឺ មានចំនួនសរុប ៩.២០៥.៦៨១ នាក់ ខណៈការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេសមាន ចំនួន ២៣.៦០២ ការិយាល័យ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner