ក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋបន្តចាក់វ៉ាក់សាំងដូសជម្រុញ (Video Inside)

ក្រសួងសុខាភិបាលបានអំពាវនាវពលរដ្ឋត្រូវបន្តទទួលយកវ៉ាក់សាំងដូសជំរុញដោយមិន ត្រូវខកខានឡើយដើម្បីការចូលរួមបង្កើតភាពស៊ាំក្នុងសហគមន៍។ កម្ពុជាត្រៀមនឹងចាប់ផ្តើម ចាក់វ៉ាក់សាំងដូសទី៥នៅថ្ងៃទី៩មិថុនាខាងមុខនេះហើយ។

ប្រធានគណៈកម្មការទទួលបន្ទុក ការចាក់វ៉ាក់សាំងទូទាំងប្រទេសលោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍អំពាវនាវពលរដ្ឋត្រូវ នាំគ្នាទៅទទួលយកវ៉ាក់សាំងដូសជំរុញបើទោះបីជាតួលេខឆ្លងរបស់កម្ពុជាបានស្ថិតក្នុងលេខ សូន្យប្រមាណជាង៣០ថ្ងៃមកនេះក៏ដោយ។

កម្ពុជាតួលេខអ្នកឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជារយៈពេល២៤ម៉ោងនេះ បានស្ថិតក្នុង​ចំណុចសូន្យជាដដែល ដែលនាំឱ្យការមិនឆ្លងសោះមានចំនួន៣១ថ្ងៃជាប់គ្នាជាបន្តបន្ទាប់។ ការមិនមានមនុស្សឆ្លងនេះ គឺដោយសារតែគោលនយោបាយចាក់វ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន និងនយោបាយការទូតដ៏ប៉ិនប្រសប់របស់ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយគណ បក្សប្រជាជនកម្ពុជា។

កម្ពុជា គិតត្រឹមថ្ងៃទី៧ខែ មិថុនា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់២៦២ករណីជាដដែល, ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន៣ពាន់២០៦នាក់ ក្រោយការជាសះស្បើយម្នាក់បន្ថែមទៀតនៅថ្ងៃនេះ។ ការស្លាប់ថ្មីនៅថ្ងៃនេះពុំមាននោះទេ ដែលឲ្យនាំការស្លាប់សរុប មានចំនួន៣ពាន់ ៥៦នាក់ជាដដែល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner