បញ្ជូនជនសង្ស័យ២០នាក់ទៅតុលាការ ករណីលួច រក្សាទុកប្រើប្រាស់គ្រឿងញៀន និងឆក់

ភ្នំពេញ៖ ជនសង្ស័យចំនួន២០នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសករណីលួច រក្សាទុក ប្រើប្រាស់គ្រឿងញៀន និងឆក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

ជនសង្ស័យខាងលើរួមមាន៖ ករណីទី១)លួច ២រឿង មាន៣នាក់ ករណីទី២)រក្សាទុកគ្រឿងញៀន ២រឿង មាន២នាក់ ករណីទី៣)ប្រើប្រាស់គ្រឿងញៀន ៥រឿង មាន១២នាក់ និងករណីទី៤)ឆក់១រឿង មាន៣នាក់។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២០នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿងរួចរាល់។ ពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner