រដ្ឋបាលខេត្តបាត់ដំបង ប្រកាសតែងតាំងឲ្យចូល កាន់មុខតំណែងថ្មីជាអភិបាលនិងអភិបាលរងនៃ ស្រុកសង្កែ ខេត្តបាត់ដំបង ចំនួន០២រូប

អត្ថបទដោយ៖
Kien Sereyvuth

 ថ្លែងនៅក្នុងពិធីប្រកាស និងប្រគល់នូវភារកិច្ចថ្មី ឲ្យចូលកាន់មុខតំណែង ជាអភិបាល-អភិបាល រងស្រុកសង្កែ ខេត្តបាត់ដំបង ចំនួន២រូប ក្នុងនោះលោក សុខ ហឿន ត្រូវបានតម្លើងមុខនាទី ពីអភិ បាលរងស្រុកសង្កែ ឲ្យទទួលមុខតំណែងថ្មីជាអភិបាលស្រុកសង្កែ និងលោក ឌី ពៅ ជាអភិបាលលរងស្រុក។ក្នុងពិធីប្រកាស និងប្រគល់នូវភារកិច្ចថ្មីខាងលើនេះ ឯកឧត្តម ងួម រតនៈ បានថ្លែងគាំទ្រពីការប្តេជ្ញាចិត្ត របស់ លោកអភិបាលស្រុកសង្កែថ្មី
ដោយបានក្រើនរំលឹកនិងដាស់តឿនជាចំហ ដល់ គណៈអភិបាល- អភិបាលរងស្រុកសង្កែនិងរដ្ឋបា លមូលដ្ឋានគ្រប់ថ្នាក់ និងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ត្រីរាជការក្នុងស្រុក ភ្ត្រូវខិតខំបំរើ និង
ផ្តល់សេវាទាំងសាធារណៈ ទាំងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យឆ្លើយតបពីតម្រូវការរបស់ពួកគាត់
ដោយត្រូវប្រកាន់ខ្ជាប់នូវអភិក្រមការងាររបស់ខ្លួន ឲ្យបានឆាប់ បានលឿន និងឲ្យបានល្អប្រសើរ ជូនពួកគាត់ទើបគាត់មានទំនុកចិត្តផ្តល់នូវសេចកី្តស្រ ឡាញ់ និងការគាំទ្រដល់យើង។
               
      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់បន្ថែមថា៖ ការប្រកាសចូលកាន់មុខតំណែងរបស់អស់លោកជាអភិបាល អភិបាល
រងស្រុកថ្ងៃនេះគឺអនុលោមទៅតាមច្បាប់គ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ដើម្បីបំពេញនូវរចនាសម្ព័ន្ធក្នុងការដឹកនាំគ្រប់គ្រង និងពីការទទួលខុសត្រូវលើការងារគ្រប់វិស័យ នៅថ្នាក់ក្រោមជាតិ។

      ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានសង្កត់ ធ្ងន់បន្ថែម ដោយបានធ្វើការណែនាំនិងក្រើនរំលឹក ដល់គណៈអភិបាលស្រុកសង្កែទាំងអស់ត្រូវបន្តខិតខំក្នុងការយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ចចំពោះមុខ ជារដ្ឋបាលឯកភាពក្នុងស្រុករបស់ខ្លួនជាមួយនិងក្រុមប្រឹក្សាស្រុក។ត្រូវមានវិន័យក្នុងការរអនុវត្តបំពេញនូវមុខនាទីខ្លួនឲ្យម៉ឺងម៉ាត់។
ត្រូវចេះមានសាមគ្គីភាពនិងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អរឹងមាំ ដោយត្រូវខិតខំបង្រួមបញ្ហានិងចេះដោះស្រាយនូវបញ្ហា។ ក៏មិនត្រូវបង្កើតឲ្យមានបញ្ហាថ្មីកើតឡើងវិញដែរ?។ ជាពិសេសគឺ៖បញ្ហាសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ការរំលោ ភយកដីចំណីផ្លូវការទន្ទ្រានយកដីព្រៃរនាមតំបន់ ៣ បញ្ហាបទល្មើសនេសាទខុសច្បាប់ ត្រូវបន្តការ
យកចិត្តទុកដាក់ក្នុងការកាត់បន្ថយនិងលុបបំបាត់ពីបញ្ហាទំនាស់ដីធ្លីនៅក្នុងមូលដ្ឋាន ជាមួយគ្នានេះ
គណៈអភិបាល ក៏ត្រូវចេះធ្វើការ បែងចែក រំលែកការងារឲ្យគ្នាធ្វើឲ្យទទួលខុសត្រូវលើការងារចំពោះ
មុខជួយដល់គណៈអភិបាល ដើម្បីប្រសិទ្ធភាពនិង
ប្រសិទ្ធផលក្នុងការបន្តនូវកិច្ចអភិវឌ្ឍន៍ស្រុករបស់ខ្លួនឲ្បសើរឡើង។ជាពិសេសការទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗដូចជាបញ្ហាល្បែងស៊ីសង។​ បញ្ហាជួញដូរប្រើប្រាស់ និង សេពគ្រឿងញៀខុសច្បាប់។ត្រូវខិតខំពង្រឹងនិងរឹតបន្តឹងក្នុងការអនុវត្តច្បាប់ការ
គោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់ថែមទៀត៕ ( អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប. )

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner