សមាជិកស.ស.យ.ក ប្តេជ្ញាបន្តបេសសកម្មរបស់ខ្លួនគ្រប់ជំនាន់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន

ភ្នំពេញ៖​ ឯកសណ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក. )កុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ និងសម្ភារបច្ចេកទេសមួយចំនួនទៀត ដែលជាអំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ហែម កោសល្យ ព្រមទាំងភរិយា ជាអតីតសិស្សវិទ្យាល័យ ជីហែ ត្រូវបានជូនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកោះសូទិន ដើម្បីឆ្លើយតបទំហំការងារដែលបាន និងកំពុងអនុវត្តប្រចាំថ្ងៃ របស់អង្គភាព ស្របទៅតាមការអភិវឌ្ឍក្នុងមូលដ្ឋាន។

សម្ភារបរិក្ខារទាំងនេះ នឹងចូលរួមលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពការងារអប់រំ យុវជន កីឡា សង្គម មនុស្សធម៌ បរិស្ថាន និងចលនាពលរដ្ឋល្អ ព្រមទាំងសកម្មភាពនានាជាច្រើនក្នុងបេសសកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ប្តេជ្ញាចូលរួមថែរក្សាការពារ ផ្លែផ្កាសន្តិភាពដែលបានមកដោយលំបាកពីការពលីកម្មដ៏ធំធេងពីសំណាក់អតីតយុទ្ធជន និងយុវជនជំនាន់មុន ៕ ដោយ:គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner