Manchester City និង Real Madrid ចាប់អារម្មណ៍កីឡាសំខាន់ម្នាក់របស់ Chelsea

ម្ចាស់ក្លឹបតោខៀវ Chelsea ថ្មី Todd Boehly ប្រឈមមុខនឹងភារកិច្ចដោះស្រាយការសង្ស័យ អំពីអនាគតរបស់ Reece James ដើម្បីរក្សាកីឡាករអង់គ្លេសអោយបន្តស្នាក់នៅក្លឹប ។

ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចសន្យាបច្ចុប្បន្នកាលពី ២ ឆ្នាំកន្លះកន្លងទៅ កីឡាករវ័យ ២២ ឆ្នាំរូបនេះបានក្លាយជាកីឡាករដ៏សំខាន់បំផុតម្នាក់នៅក្នុងក្រុមរបស់លោក Thomas Tuchel ចាប់តាំងពីការមកដល់ក្នុងខែមករា ឆ្នាំ២០២១។

ប៉ុន្តែគិតមកដល់ពេលនេះ Chelsea មានការស្ទាក់ស្ទើរក្នុងការចង James ចុះកិច្ចសន្យារយៈពេលវែង។ James ដែលរកបាន ៧០,០០០ ផោនក្នុងមួយសប្តាហ៍ នៅសល់រយៈពេល ៣ ឆ្នាំទៀតក្នុងកិច្ចសន្យាបច្ចុប្បន្ន ។ ការមិនចុះកិច្ចសន្យារយៈពេលវែងជាមួយ Chelsea បានធ្វើអោយ ក្លឹប Manchester City និង Real Madrid បង្ហាញចំណាប់អារម្មណ៍ចង់បានJames ជាគោលដៅផ្ទេររយៈពេលវែង៕
ប្រភព ៖ Daily Mail
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner