សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញធ្វើជំនួបពិភាក្សាជាមួយ ឯកឧត្តម Jaroslav Kubera ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក

អត្ថបទដោយ៖
Kien Sereyvuth

នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជំនួបពិភាក្សាជាមួយ ឯកឧត្តម Jaroslav Kubera ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក។
   
ក្នុងជំនួបដែលធ្វើឡើងនៅវិមានព្រឹទ្ធសភា ទីក្រុងប្រាក ឯកឧត្តម Jaroslav Kubera មានប្រ សាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា សភានៃសាធារណរដ្ឋឆែក គឺជាស្ថាប័ននីតិបញ្ញត្តិ នៃសាធារណរដ្ឋឆែក ដែលត្រូវបានបែងចែកជា២ថ្នាក់ គឺ១សភាជាន់ខ្ពស់ (ព្រឹទ្ធសភា) និង២សភា ជាន់ទាប (រដ្ឋសភា)។

ឯកឧត្តមមានប្រសាសន៍បន្តថា ព្រឹទ្ធសភាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ និងមានសមាជិកចំនួន៨១រូប ដែលត្រូវបានជ្រើសរើសតាមរយ:ការបោះឆ្នោតចំនួន២ជុំ ពោលប្រ សិនបើគ្មានបេក្ខជនណាមួយទទួលបានសម្លេងគាំទ្រភាគច្រើន នៅក្នុងជុំទី១នោះទេ បេក្ខជនដែល មានការគាំទ្រច្រើនជាងគេ២រូប នឹងត្រូវបានបោះឆ្នោតជ្រើសរើសក្នុងជុំទី២។

នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ ភាគីទាំងពីរបានស្នើឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិត គណ:កម្មការជំនាញរវាងព្រឹទ្ធ សភា នៃប្រទេសទាំងពីរ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ជា ពិសេសក្នុងក្របខណ្ឌសហភាពអន្តរសភា (IPU) និងវេទិកាផ្សេងៗទៀត។

មេដឹកនាំតាំងពីរ ក៏បានធ្វើការពិភាក្សាគ្នាផងដែរ ទាក់ទិនទៅនិងស្ថាប័នរដ្ឋសភា នៃប្រទេសទាំងពីរ តាមរយ:ការស្នើបង្កើត ឲ្យមានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឆែក។ ស្នើឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំ គណ: កម្មការជំនាញ និងក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋាន រវាងរដ្ឋសភានៃប្រទេសទាំងពីរ។   
   
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ ដឹក នាំព្រឹទ្ធសភា រដ្ឋាភិ បាល និងប្រជាជន នៃសាធារណរដ្ឋឆែក ចំពោះការស្វាគមន៍និងបដិសណ្ឋារ កិច្ច ដ៏កក់ក្តៅចំពោះសម្តេចផ្ទាល់ និងគណះប្រតិភូកម្ពុជា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប្រាក។ 

ក្នុង ជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានពាំនាំការអញ្ជើញរបស់សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ជូនចំពោះឯកឧត្តម Jaroslav Kubera ប្រធានព្រឹទ្ធសភា នៃសាធារណ រដ្ឋ ឆែក ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលការអញ្ជើញនេះត្រូវបានឯកឧត្តម ប្រធាន ព្រឹទ្ធ សភាឆែក សូមទទួលយកនូវការអញ្ជើញ និងឆ្លើយតបតាមពេលវេលាដ៏សមស្របខាងមុខ។

ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញភាគី ឆែកឲ្យមកបំពេញចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEM) លើកទី១១ នៅកម្ពុជាក្នុង ឆ្នាំ២០២០។ ក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យសម្រាប់ប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ និងទាំងស្ថាប័ននីតិប្រតិបត្តិ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner