បុរសម្នាក់បានដួលស្លាប់ក្នុងបន្ទប់ទឹកសង្ស័យខ្យល់គរ
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយពីដើរចូលក្នុងបន្ទប់ដួលដាច់ផ្ងាសង្ស័យខ្យលគរ បង្កការភ្ញាក់ផ្អើលកាលវេលា ម៉ោង ២០ និង០០នាទី ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុច ផ្លូវ ១០០៧ ផ្ទះ លេខ ៣៥A ក្នុង បុរី ភ្នំពេញថ្មី ស្ថិតភូមិ ឧកញ៉ា វាំង សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។
សពជនរងគ្រោះមានឈ្មោះ ជិន ចាន់ ថន ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យ ស្រុក កំណើត ស្រុក ឈូក ខេត្ត កំពត ។ តាមការ បំភ្លឺ របស់ ប្អូន ស្រី របស់ ជនរងគ្រោះ បានប្រាប់ សមត្ថកិច្ចឲ្យដឹង ថា មានមិត្តភ័ក្ដិ រួមការងារ របស់ ជនរងគ្រោះខលមកប្រាប់ថា បងប្រុសរបស់គាត់បានដួលក្នុងបន្ទប់ទឹកស្លាប់ ភ្លាមនោះ គាត់ ក៏មកមេីលនៅ កន្លែងកើត ហេតុ ឃើញជនរងគ្រោះ ស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញមក ពិនិត្យ និងកោសល្យ វិច្ច័យ ដោយរកឃើញ ថា ជនរងគ្រោះ ស្លាប់ដោយសារដួលក្នុង បន្ទប់ទឹក ដោយសារជំងឺលេីសឈាម។ បច្ចុប្បន្ន សព ត្រូវ បាន សមត្ថកិច្ច ប្រគល់ឲ្យទៅ ក្រុម គ្រួសារ យក ទៅ ធ្វើបុណ្យតាមប្រពៃណី ៕ធ.ដ