ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ដំណើរការឡើងវិញ ដើម្បីរួមចំណែកផ្សាយ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១០ ដំណើរការឡើងវិញ ដើម្បីរួមចំណែកផ្សាយ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះជាការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការគណកម្មការជាតិអូឡាំពិកកម្ពុជា ទិវានេះគ្រោងនឹងធ្វើឡើង នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅមុខព្រះមរមរាជវាំង ។

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា គោលបំណងទី១ គឺដើម្បីចូលរួមអបអរថ្ងៃចម្រើនព្រះជន្មសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងគោលដៅបន្ទាប់គឺ ដើម្បីស្វែងរកថវិកាពីការចុះឈ្មោះរបស់អត្តពលិក និងដៃគូឧបត្ថម្ភបរិច្ចាគទៅកាន់ការងារសប្បុរសធម៌ មន្ទីរពេទ្យ គន្ធបុប្ជា និងកិច្ចការសង្គម តាមរយៈអង្គការជាដៃគូជាច្រើនទៀត ដោយមិនសំដៅទៅលើការស្វែងរកកម្រៃ ឬប្រាក់ចំណេញនោះទេ។ ឯកឧត្តម អគ្គលេខាធិការ ទិវារត់ប្រណាំងនេះដែរ គឺបំផុសឲ្យមហាជន លេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ពីព្រោះថាស្មារតីកីឡា គឺជាការបំពេញបន្ថែមនូវគុណតម្លៃជីវិត ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាបានដាក់គោលការណ៍លើកកម្ពស់ឲ្យប្រជាជនម្នាក់លេងកីឡាមួយមុខ ប្រចាំជីវិត»។

លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងនៅកម្ពុជា បញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិនេះ មានវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ហើយវិញ្ញាសា២១គីឡូម៉ែត្រនឹងចាប់ផ្តើមចេញដំណើរវេលាម៉ោង ៥និង៣០នាទីព្រឹកព្រលឹមថ្ងៃអាទិត្យ ទី១៩មិថុនា។ រីឯឆ្នាំនេះមានអ្នកចុះឈ្មោះចូលរួមជាង៤០០០នាក់ ដែលចំនួននេះបានធ្លាក់ចុះកាលពីព្រឹត្តិការណ៍ដូចគ្នា លើកទី៩ ឆ្នាំ២០១៩ កន្លងទៅ ។

គួរបញ្ចាក់ថា ព្រឹត្តិការណ៍នេះ បានខកខានរៀបចំ២ឆ្នាំហើយ គឺឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីដ-១៩ ។ សម្រាប់ឆ្នាំក្រោយ គណៈកម្មការរៀបចំទិវានេះ នឹងផ្លាស់ប្តូរវិញ្ញាសា៣គីឡូម៉ែត្រទៅជា៥គីឡូម៉ែត្រ ហើយបន្ថែមវិញ្ញាសា ២,៥ គីឡូម៉ែត្រ សម្រាប់ក្មេងៗ ដែលនេះជាគោលដៅនៃការបង្កើន ស្មារតីកីឡាជូនដល់កុមារឲ្យស្រឡាញ់កីឡា ដើម្បីសុខភាពចាប់ពីវ័យកុមារឡើង៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner