ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញសំណេះសំណាល និង សួរសុខទុក្ខ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ៣០០គ្រួសារ ក្នុងឃុំជ្រៃ

បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំជ្រៃ ស្រុកមោងឫស្សី និងលោកជំទាវ កែ សួនសុភី បានដឹកនាំក្រុម ការងារ ចូលរួមពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ៣០០គ្រួសារ ក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ខេត្ដបាត់ដំបង កាលពីព្រឹកថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០២២ នេះ។

ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវក៏បាននាំយក អំណោយជាគ្រឿងឧបភោគ-បរិភោគ ចែកជូនដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកផ្នែកជីវភាពទាំង ៣០០គ្រួសារ។អំណោយមាន អង្ករ , ទឹកស៊ីអ៊ីវ , ប្រេងឆា , ត្រីខកំប៉ុង , មី និងទឹកបរិសុទ្ធ។

នៅថ្ងៃដដែល ឯកឧត្តម ស សុខា ក្នុងនាមប្រធានគណៈកម្មការ គ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកជំទាវ រួមនិងក្រុមការងារ បានចុះពិនិត្យមើលផ្លូវបេតុងជុំវិញតារាងបាល់ និងការរៀបចំលម្អជុំវិញស្រះទឹក នៅក្នុងបរិវេណ នៃសាកល វិទ្យាល័យ ជាតិបាត់ដំបង ដែលបានធ្វើការកសាង និងរៀបចំរួចរាល់ សម្រាប់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និស្សិតប្រើប្រាស់ និងបង្កើនសោភ័ណភាព សាកលវិទ្យាល័យ ជាតិបាត់ដំបង ឲ្យកាន់តែស្រស់បំព្រងថែមទៀត ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner