ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញបានបកស្រាយបំភ្លឺ និងបដិសេធ ចំពោះការចុះ ផ្សព្វផ្សាយរឿងប៉ូលិសពិន័យចំពោះផ្លាកលេខណាដែលមានស្នាមប្រឡាក់ ឆ្កូត
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមការងារ ព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និង បដិសេធ ចំពោះការចុះ ផ្សព្វផ្សាយដោយគ្មានការពិតខ្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ថ្មីៗនេះមានបុគ្គលមួយរូបបានធ្វើការផុសផ្សព្វផ្សាយ នៅលើបណ្តាញសង្គម Tik Tok ថាសមត្ថកិច្ចនឹងធ្វេីការផាកពិន័យ ចំពោះយានយន្តណាដែលពាក់ផ្លាកមានស្នាមប្រឡាក់ ឆ្កូត ។ល។
ប្រភពដដែលបន្តថា ការចុះផ្សាយបែបនេះ គឺជាការផ្សព្វផ្សាយ ព័ត៌មានមិនពិត ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសគោលបំណងអាក្រក់ក្នុងការបំពុលបរិយាកាសសង្គម ជាពិសេសក្នុងន័យបង្ខួចកិត្តិយស ដល់សមត្ថកិច្ចនគរបាល ចរាចរណ៍ ផ្លូវគោក ដែលជាអ្នកអនុវត្តច្បាប់ ។
ជាក់ស្តែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងមាត្រាទី៧ថ្មី ចំណុច “ច” គឺអនុវត្តក្នុងការផាកពិន័យលើផ្លាកលេខសម្គាល់យាន ដែលរចនា ខុសពីលក្ខណៈដើម ឬរលុបលេខ ឬបាក់ផ្លាក បាត់លេខ ឬដាក់ សម្ភារៈ ឬវត្ថុផ្សេងៗបាំងផ្លាកលេខ៕
ដោយ ៖ ជីម ភារ៉ា

