ឯកឧត្តម រ័ត្ន វីរះ ៖ ដំណើរការបោះឆ្នោតឃុំនៅស្រុកអូររាំងឪ គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះទាំងប្រាំពីរឃុំ

ត្បូងឃ្មុំ ៖ ឯកឧត្តម រត្ន័ វីរះ ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បាន ប្រព្រឹត្តទៅដោយ រលូន តម្លាភាព យុត្តិធម៌ និងគ្មានអំពើហិង្សា។ លទ្ធផលជាបឋម ស្រុកអូររាំងឪ ទទួលបានជ័យជម្នះទាំងប្រាំពីរឃុំ ដែល ពីមុនមកមិនធ្លាប់មាន ជាមួយនឹងសំឡេងគាំទ្រកើនឡើង ៧៨១០សំឡេង។ នេះសបញ្ជាក់ឱ្យឃើញនូវទំនុកចិត្តដែលប្រជាជន នៅស្រុកអូររាំងឪ ផ្តល់ជូនគណបក្សប្រជាជនដើម្បីបន្តរបម្រើគាត់ទៀត។

ជាការដឹងគុណ ឯកឧត្តម ប្រធាននិងឯកឧត្តមខ្វៃ អាទិត្យា អនុប្រធានក្រុការងារឃុំព្រះធាតុ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ។

ជាមួយគ្នានេះដែរ ក្រុមការងារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតផងដែរជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារ គណបក្សចុះជួយឃុំព្រះធាតុ លោក លោកស្រី ក្រុមប្រឹក្សាឃុំ សាខាបក្ស ក្រុមជនបង្គោល យុជនបក្ស យុវជន ស.ស.យ.ក អ្នកសង្កេតការណ៍ និងកងកម្លាំងប្រដាប់ អាវុធគ្រប់ ប្រភេទ ដែលបានចំណាយទាំងកម្លាំងកាយ ចិត្ត និងធនធាន ចូលរួមចំណែកជំរុញឱ្យដំណើរការបោះឆ្នោត ខាងលើប្រព្រឹត្ត ទៅបានល្អ និងទទួលបានលទ្ធផល ជាទីមោទនៈ បំផុត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner