ការបង្ហាញមុខជាថ្មីលើវិស័យគុនខ្មែរ សែន រ៉ាដេត ប្តេជ្ញាចិត្តមិនធ្វើឲ្យអ្នកគាំទ្រគុនខ្មែរខកចិត្តឡើយ

បន្ទាប់ពីចូលរួមបំពេញកាតព្វកិច្ចជូនជាតិក្នុងនាមជាកីឡាករវ៉ូវីណាមជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយសំរិទ្ធមួយគ្រឿងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីអំឡុង ខែ ឧសភា ឆ្នាំ២០២២២កន្លងទៅ កីឡាករ សែន រ៉ាដេត អ្នកប្រដាល់ក្លឹបនាយកដ្ឋានអង្គរក្ស បានងាកមកហ្វឹកហាត់គុនខ្មែរវិញហើយ ដោយត្រៀមបង្ហាញវត្តមានក្នុងកម្មវិធីប្រដាល់ដ៏ធំរបស់ប្រទេសថៃ U MUY នៅសង្វៀនប្រដាល់រ៉ាចាដាំនឿង ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២២ ដោយត្រូវប៉ះកីឡាករវ័យក្មេងរបស់ថៃ កោះ តៅ ក្នុងប្រភេទទម្ងន់១១៧ផោន គឺ៥៣គីឡូក្រាម។

ក្នុងការត្រៀមខ្លួនប៉ះកីឡាករវ័យក្មេងរបស់ថៃ ដែលជាកីឡាករល្អលំដាប់ប្រទេស សែន រ៉ាដេត កំពុងបុកហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីបង្កើនកម្លាំងនិងបច្ចេកទេស ខណៈការអាក់ខានឡើងសង្វៀនជិតមួយឆ្នាំ ដោយជាប់ភារៈកិច្ចហ្វឹកហាត់កីឡាវ៉ូវីណាម។

ថ្លែងប្រាប់អ្នកព័ត៌មាននៅក្លិបនាយកដ្ឋានអង្គរក្សក្រោយត្រឡប់មកពីចូលរួមសន្និសិទប្រទេសថៃ សែន រ៉ាដេត បានលើកឡើងថា ដៃគូរបស់គេ កីឡាករ កោះ តៅ ពិតជាកីឡាករវ័យក្មេងនិងល្អខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងនោះក្តី គេក៏មិនញញើតដែរ គេនឹងបញ្ចេញឲ្យអស់ពីលទ្ធភាពទោះបីលទ្ធចាញ់ឬឈ្នះ ដើម្បីឲ្យអ្នកគាំទ្រកម្ពុជាស្ងប់ចិត្តនឹងបន្តគាំទ្រជារៀងរហូត។ កីឡាករទម្ងន់ស្រាលលំដាប់អេរបស់កម្ពុជារូប ក៏បានបង្ហាញក្តីបារម្មណ៍ខ្លះៗដែរ ទៅលើពេលវេលាប្រកួត ព្រោះការប្រកួតនៅយប់ជ្រៅពេក ដោយនេះជាលើកដំបូងរបស់គេចាប់តាំងពីប្រកបដអាជីពប្រដាល់មក។

សម្រាប់កម្មវិធីប្រដាល់ដ៏ធំរបស់ថៃដែល កីឡាករ សែន រ៉ាដេត ចូលរួមនៅថ្ងៃ ទី២០ ខែ មិថុនា ឆ្នាំ២០២១ខាងមុខនេះ គឺ សែន រ៉ាដេត ប្រកួតគូទី៩ ត្រូវប៉ះកីឡាករវ័យក្មេងរបស់ថៃ កោះ តៅ ធន់រឹង និងពុងឡើងជើងខ្លាំង។ គួររំលឹកថា សែន រ៉ាដេត បានផ្អាកពីសង្វៀនប្រដាល់គុនខ្មែរជិតមួយឆ្នាំ ដោយសារតែជាប់ភារៈកិច្ចហ្វឹកហាត់ជាជម្រើសជាតិកីឡាករវ៉ូវីណាម៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner