បញ្ជាការដ្ឋានកងទ័ពជើងគោកផ្សព្វផ្សាយផែនការណែនាំ ស្តីពីការចាត់តាំងអនុវត្តន៍ការងារអប់រំចិត្តសាស្ត្រ ឆ្នាំ២០២២ របស់កងទ័ពជើងគោក ក្រោមអធិបតីភាពមេបញ្ជាការរងកងទ័ពជើងគោក
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកមានរៀបចំពិធីផ្សព្វផ្សាយផែនការណែនាំ ស្តីពីការចាត់តាំងអនុវត្តន៍ការងារអប់រំចិត្តសាស្ត្រ ឆ្នាំ២០២២ របស់កងទ័ពជើងគោក ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មេបញ្ជាការរងកងទ័ពជើងគោក ។
របាយការណ៍ដែលផ្តល់ដោយឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយសេនាធិការរង នាយការិយាល័យទី៥ កងទ័ពជើងគោក លទ្ធផលការងារជំនាញការងារអប់រំចិត្តសាស្ត្រ ការិយាល័យទី៥ កងទ័ពជើងគោក ឆ្នាំ២០២១ និងទិសដៅអនុវត្តនបន្តឆ្នាំ២០២២ បានឲ្យដឹងថា៖ គ្រប់ស្ថាប័ន កងឯកភាព យោធភូមិភាគ កងពលទាំងអស់ចំណុះកងទ័ពជើងគោក បានយកចិត្តទុកដាក់បំពេញការងារភារកិច្ចរៀងៗខ្លួនទទួលបានលទ្ធផលគួជាទីមោទនៈ ។ ជាក់ស្តែងលទ្ធផលការងារអប់រំចិត្តសាស្ត្រឆ្នាំ២០២១ សម្រេចបានចំនួន ៣, ៣៣៦លើក/នាក់ កម្លាំងចូលរួមចំនួន ៣២៥, ៥៤៣នាក់ ក្នុងនោះរួមមាន៖ អប់រំរៀបរយ, ផ្សព្វផ្សាយ , ផ្សព្វផ្សាយក្រៅប្រព័ន្ធ ។
ខ្លឹមសាររួមមាន៖ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត , នយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា , អប់រំផ្សព្វផ្សាយវិធានកាេសុខាភិបាល ៣កុំ ៣ការពារ ទប់ស្កាត់ជំថឺកូវីដ-១៩ , ច្បាប់ស្តីពីលក្ខនន្តិកៈ និងបទវិន័យទូទៅនៃកងយោធពលខឹមរភូមិន្ទ , ប្រឆាំងសង្គ្រាមចិត្តសាស្ត្រ , ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ , ប្រវត្តិសង្ខេបរបស់កងយោធពលខេមរភូមិន្ទ , ច្បាប់ និងផលប៉ះពាល់ នៃគ្រឿងញៀន , កិច្ចការជួយប្រជាពលរដ្ឋរបស់កងយោធពលខេមរភូមិន្ទ , បញ្ជ្រាបយេនឌ័រ និងការទប់ស្កាត់អំពល៊ើហិង្សារក្នុងគ្រួសារ ព្រមទាំងការដាក់ចេញនូវផែនការទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ឧត្តមសេនីយ៍ ឯក ចាប វ៉ាន្នី បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ អប់រំចិត្តសាស្ត្រនាឆ្នាំកន្លងទៅ ដែលគ្រប់បណ្តាអង្គភាពចំណុះ កងទ័ពជើងគោក បានអនុវត្តទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ឯកឧត្តម ចាប វ៉ាន្នី តាមរយៈលទ្ធផលនេះ ស្តែងចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បណ្តាអង្គភាពជំនាញ ទូទាំងកងទ័ពជើងគោក និងសុំបន្តរក្សាប្រពៃណី សហការ សាមគ្គីភាព រវាងអង្គភាពថ្នាក់លើ និងអង្គភាពថ្នាក់ក្រោម ឲ្យបានជាប់ជាប្រចាំបន្តទៀតដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរទ្វេរឡើងថែមទៀត និងសម្រេចតាមផែនការបានដាក់ចេញស្របតាមភារកិច្ចដែលថ្នាក់លើប្រគល់ជូន ។
ឯកឧត្តម ចាប់ វ៉ាន្នី បានបន្ថែមទៀតថា កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានជោគជ័យ ។ ទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ មានការតាំងចិត្តខ្ពស់ និងចក្ខុវិស័យច្បាស់លាស់ ។ ធ្វើឲ្យប្រទេសកម្ពុជាបច្ចុប្បន្នបង្ហាញភាពស្មើរមុខស្មើរមាត់លើឆាកអន្តរជាតិ ទាំងវិស័យសេដ្ឋកិច្ច និងទំនាក់ទំនងការទូត ។
ឯកឧត្តម ចាប វ៉ាន្នី កម្ពុជាដើរដល់បច្ចុប្បន្ននេះ គឺផ្តើមចេញពីចំនុចសូន្យ និងបាទដៃទទេ រួមមាន៖
1 រំដោះប្រទេស និងជីវិតប្រជាពលរដ្ឋ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត 2. បញ្ចប់សង្រ្គាមរ៉ាំរ៉ៃផ្ទៃក្នុងតាមរយៈនយោបាយឈ្នះ ឈ្នះ 3. សង្គ្រោះជីវិតប្រជាពលរដ្ឋរួចផុតពីកូវីដ-១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ទន្ទឹមនឹងសមិទ្ធិផលល្អប្រសើរនេះដែរ កងយោធពលខេមរភូមិន្ទ ត្រូវអនុវត្ត និងគោរពបទបញ្ជាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការជំរុញយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច ត្រូវការពារដាច់ខាតច្បាប់រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងផ្តេជ្ញាការពារសន្តិភាពឲ្យបានដាច់ខាត ។
ចុងបញ្ចប់ ឯកឧត្តម ចាប វ៉ាន្នី បានសំណូមពរឲ្យនាយទាហាន តំណាងអង្គភាពចំណុះកងទ័ពជើងគោក បន្ទាប់ពីចូលរួមស្តាប់ផែនការផ្សព្វផ្សាយនេះ ពេលវិលទៅអង្គភាពវិញ សូមធ្វើការផ្សព្វផ្សាយដល់បន្តនាយទាហានថ្នាក់ក្រោមផងដែរ ៕ ប្រភព ៖ កងទ័ព