ដំណើរទៅរកយុត្តិធម៌ដល់ជនរងគ្រោះ

របបខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយត្រូវបានផ្តួលរំលំទម្លាក់ពីអំណាចនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ប្រជាជនកម្ពុជាស្លូតត្រង់ប្រមាណ១,៧លាននាក់ បានបាត់បង់ជីវិតដោយសារការបង្អត់អាហារ ឈឺគ្មានថ្នាំព្យាបាល បង្ខំឱ្យធ្វើការហួសកម្លាំង ចាប់ឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបព្រៃផ្សៃនេះ។ ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះរាប់លាននាក់ដែលបានបាត់បង់់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ក៏ដូចជាអ្នករួចរស់ជីវិតពីរបបយង់ឃ្នងមួយនេះ នៅឆ្នាំ២០០៦ តុលាការការពិសេសមួយ ត្រូវបានបង្កើតឡើង។

តុលាការពិសេសមួយនេះ ត្រូវបានហៅថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក ជាតុលាការកូនកាត់ ដែលមានការចូលរួមពីអន្តរជាតិ។ តុលាការពិសេសនេះ ត្រូវបានបង្កើតឡើងក្រោមច្បាប់កម្ពុជា បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិឆ្នាំ២០០៣ ផ្តល់លក្ខខ័ណ្ឌឱ្យមានជំនួយបច្ចេកទេស និងការចូលរួមរបស់អន្តរជាតិ។

អ.វ.ត.ក ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការជំនុំជម្រះក្តីដោយយុត្តិធម៌ និងស្របតាមនិយាមយុត្តិធម៌អន្តរជាតិ និងប្រើប្រាស់ទាំងច្បាប់ជាតិ និងអន្តរជាតិ។ យើងសង្ឃឹមថា តុលាការនេះ នឹងនាំយុត្តិធម៌ជូនប្រជាជនស្លូតត្រង់កម្ពុជា ពង្រឹងនីតិរដ្ឋនៅកម្ពុជា និងលើកកម្ពស់ការផ្សះផ្សាជាតិ។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ក្អែកខ្មៅ #ជនរងគ្រោះ #ប្រវត្ដិសាស្រ្ដកម្ពុជា #របបកម្ពុជាប្រជាធិបតេយ្យ #អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា #យុត្តិធម៌

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner