ព័ត៌មានបឋម ៖ បុរសអតីតជាប្ដី បានបាញ់សម្លាប់ប្រពន្ធដោយ កាំភ្លើងខ្លី

ភ្នំពេញ ៖ បុរសម្នាក់ដែលជាអតីតជាប្តី និងត្រូវបានគេស្គាល់ថា ជាមន្ដ្រីយោធា បានយកកាំភ្លើងបាញ់ប្រហារប្រពន្ធដោយកាំភ្លើងខ្លី បណ្ដាលឱ្យ ស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងផ្ទះ នាសង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសេចក្ដីរាយការណ៍ដំបូង បានឱ្យដឹងថា មូលហេតុនៃអំពើបាញ់ ប្រហារ ទៅលើប្រពន្ធនេះ ត្រូវបានគេអះអាងថា ដោយសារតែ កំសួលនៃភ្លើងប្រច័ណ្ឌ។

បន្ទាប់ពីបានធ្វើសកម្មភាពរួចខ្មាន់កាំភ្លើងរូបនេះក៏ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន និងនាំទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផងដែរ។ ដោយឡែកអត្តសញ្ញាណលំអិតទាក់ទងនឹងខ្មាន់កាំភ្លើង និង រឿងរ៉ាវពិតនៃគ្រួសារមួយនេះ មិនទាន់ត្រូវបានបញ្ជាក់នៅ ឡើយនោះ ទេ៕
ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner