ឧកញ៉ា ឡូវ ហ៊ឺង អញ្ជើញចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាច (ឈ្នះដាច់) ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ឃុំទងត្រឡាច៖ ជាក់ស្តែងនាព្រឹកថ្ងៃអាទិត្យ ទី១២ខែមិថុនា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាច បានអញ្ជើញចុះថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំទងត្រឡាចដែលតែបន្តការគាំទ្រគណបក្សប្រជាជនកម្ពុជា រួមទាំងបានចូលរួមបោះឆ្នោតភ្លោះទឹក ភ្លោះដី ឈានឆ្ពោះទទួលបានលទ្ធផលគួរទីគាប់ចិត្ត ដោយទទួលបានអាស្ននះ៥កៅអីលើ៥ (ឈ្នះដាច់) ។

ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច បានមានប្រសាសន៍លើកឡើងនូវសំណូមពរជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេចមេត្តាជួយអន្តរាគមន៍ ដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណះការ កងកម្លាំងវិស្វកម្ម មេត្តាជួយពិនិត្យនៅលើ ផ្លូវបេតុងដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់អំណោយដ៍ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង៧គីឡូម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច ដែលបានកសាងបានប្រវែង២៥០០ម៉ែត្រហើយនៅក្នុងឆ្នាំ២០២០ហើយនៅសល់ប្រវែង៤៥០០ម៉ែត្រទៀត អស់រយះពេល៣ឆ្នាំហើយ រហូតមកដល់ពេលបច្ចុប្បនេះមិនមានការស្ថាបនាបន្តទៀតសោះ ជាហេតុបង្កផលលំបាកជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផលដេម្បីជីវភាព និងប្រកបការងារផ្សេងៗផងដែរ។


សមាជិកគណបក្សភ្លើងទៀនដែលសូមចូលរួមរស់ជាមួយគណះបក្សប្រជាជនកម្ពុជា បានបញ្ជាក់និងសំដែងនូវការដឹងគុណជូនដល់គណបក្សប្រជាជនកម្ពុជាតាមរយះ ឧកញ៉ា ឡូវ ហ៊ឺងនិងក្រុមការងារ ដែលស្ថាបនាឡើងនូវសមិទ្ធិផលជាច្រើន ដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស បុស្ត៍នគរបាលឃុំ ម៉ាស៊ីនភ្លើង និងសាខាកាកបាទក្រហមស្រុកស្រីសន្ធរ ។


ឧកញ៉ា ឡូវ ហ៊ឺង បានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ “អរគុណសន្តិភាព” ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner