សម្ដេចតេជោ ហ៊ុន សែន៖ ដំណាក់កាលដឹកនាំរបស់សម្ដេច និងឥស្សរជនរបស់ជាតិជាច្រើនទៀតបានបន្សល់ទុកមរតជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ

សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនដទៃទៀត បានយកជីវិតជាដើមទុន លះបង់គ្រប់បែបយ៉ាងរហូតរំដោះប្រទេស និងប្រជាជនរួចផុតពីរបបយង់ឃ្នងខ្មែរក្រហមជាស្ថាពរនៅឆ្នាំ១៩៧៩។

សម្តេចតេជោ បានប្រែក្លាយកម្ពុជាពីបាតដៃទទេ ពីគំនរផេះផង់នៃសង្គ្រាម វាលពិឃាត ថ្លុកឈាម និងគំនរឆ្អឹង ក្លាយជាកោះសន្តិភាព តាមរយៈការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងក្រោមនយោបាយឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨ ដែលក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ មិនធ្លាប់មានទាល់តែសោះ។

សម្តេចតេជោបាននាំមកនូវសនិ្តភាព សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព។

បច្ចុប្បន្ន មហាសមិទ្ធផលគ្រប់វិស័យបានលេចជារូបរាងឡើងស្អេកស្កះគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលទើបកសាងរួចរាល់ និងជិតបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះជាដើម។

អ្វីទាំងអស់នេះ គឺជាផ្លែផ្កានៃសុខសន្តិភាព ដែលកើតចេញពីការតស៊ូ លះបង់ ទាំងកម្លាំងកាយ ចិត្ត ជីវិតរបស់អ្នកជំនាន់មុន បន្សល់ទុកសម្រាប់យើងជាអ្នកជំនាន់ក្រោយ បន្តថែរក្សា ការពារ និងអភិវឌ្ឍន៍ឱ្យរីកចម្រើនរុងរឿងបន្តទៅមុខទៀត៕

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ប្រវត្ដិសាស្រ្ដខ្មែរ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជន #ម្តេចតេជោហ៊ុនសែន #មរតកជាតិខ្មែរ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner