ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យបញ្ចប់ ការរើងអើងជាតិសាសន៍

យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធឺរែស នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ការរើសអើងជាតិសាសន៍។

លោក ហ្គូដធឺរែស បានថ្លែងនៅក្នុងសាររបស់ខ្លួនសម្រាប់ការរាប់ថយក្រោយរយៈពេល ១០០ថ្ងៃទៅកាន់ទិវាសន្តិភាពអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកញ្ញាជារៀងរាល់ឆ្នាំថា ក្នុងរយៈពេល ១០០ថ្ងៃខាងមុខ និងលើសពីនេះ អនុញ្ញាតឱ្យពួកយើងធ្វើការដើម្បីការពារសិទ្ធិមនុស្សរបស់ប្រជាជនទាំងអស់ និងកសាងសង្គមប្រកបដោយសន្តិភាព និងការរួមបញ្ចូលគ្នា។ លោកថា ការរួបរួមគ្នា យើងអាចដឹងពីចក្ខុវិស័យនៃពិភពលោកដែលគ្មានការរើសអើងជាតិសាសន៍ ។

លោក ហ្គូដធឺរែស បានបន្ថែមថា សេចក្តីប្រាថ្នារួមនេះ មានសម្ពាធខ្លាំងជាងពេលណាៗទាំងអស់។ ទិវាសន្តិភាពឆ្នាំនេះ ប្រធានបទ “បញ្ចប់ការរើសអើងជាតិសាសន៍ កសាងសន្តិភាព”។ លោកថា ការរើសអើងជាតិសាសន៍បែបបំពុលសង្គម ធ្វើឱ្យការរើសអើងមានលក្ខណៈធម្មតា និងជំរុញឱ្យមានអំពើហិង្សា ដូច្នេះយើងត្រូវតែប្រយុទ្ធប្រឆាំងនឹងវា តាមរយៈការប្រឆាំងនឹងការប្រើពាក្យសម្តីស្អប់ខ្ពើម ជំរុញឱ្យមានការសន្ទនា និងការដោះស្រាយឫសគល់នៃបញ្ហាវិសមភាព។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិបានអំពាវនាវឱ្យប្រជាជនទាំងអស់ បញ្ឈប់ការប្រើប្រាស់អាវុធ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការរស់នៅដោយសុខដុមរមនាជាមួយគ្នាជារៀងរាល់ឆ្នាំនៅថ្ងៃទី២១ ខែកញ្ញា ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner