ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះអ្នកអាចមានការភ័ន្តច្រលំដោយមិត្តរួមការងារ​ និងពីអ្នកគ្រប់គ្រងផងដែរ។ សូមទុកបញ្ហាសំខាន់ៗយកទៅដោះស្រាយ ឬអនុវត្តនៅថ្ងៃខាងមុខទើបជាការល្អប្រសើរជាង។ ក្នុងពេលនេះ សូមផ្តោតទៅលើការងារដែលមានគំនិតច្នៃប្រឌិត។ លើសពីនេះ សូមលោកអ្នកជឿជាក់ទៅលើខ្លួនឯង ពេញចិត្តបើទោះបីជាលទ្ធផលនោះតូចតាចក្តី។ ចូរធ្វើយ៉ាងណាឲ្យផ្លូវចិត្តរបស់អ្នកមានសន្តិភាព។ កុំបោះបង់ថាមពល និងលុយកាក់ជុំវិញកិច្ចព្រមព្រៀង ឬចំពោះមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់។ ក្រៅពីនេះ លោកអ្នកទទួលបានការគិតដែលត្រឹមត្រូវ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការអនុវត្តផែនការប្រកបដោយមហិច្ចតានោះទេ។ ភាពខ្នះខ្នែងជាផ្លូវការរបស់អ្នកនឹងមិនត្រូវបានកោតសរសើរទេ។ ផ្ទុយទៅវិញ សម្ពាធដ៏រឹងម៉ាំអាចបំភ័យដៃគូជំនួយ និងមនុស្សរួមក្រុមការងារជាមួយគ្នាបាន។ ក្នុងពេលនេះសូមជៀសវាងដាច់ខាតការរស់នៅជាមួយនឹងកំហុសអតីតកាល។ បើទោះបីជានៅពេលព្រឹកលោកអ្នកអាចនឹងមិនរំពឹងលទ្ធផលតាមបំណងក្តី នៅចុងបំផុតនៃកិច្ចការថ្ងៃនេះអ្នកនឹងទទួលបានភាពរីកចម្រើនដ៏ត្រចេះត្រចង់។ ក្រៅពីនេះ សូមលោកអ្នកប្រុងប្រៀបគិតទុកជាមុនគ្រប់ករណីទើបល្អ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អប្រសើរសម្រាប់គតិគូរពីអាជីពសម្រាប់ពេលអនាគតនោះទេ។ វាជាការល្អប្រសើរជាងប្រសិនបើអ្នកពិភាក្សា ឬបញ្ចេញយោបល់តែចំពោះកិច្ចការងារ ឬប្រធានបទណាដែលមិនតម្រូវឲ្យមានការសម្រេចចិត្តជាបន្ទាន់។  ក្នុងនោះចំពោះបំណងដែលចង់បានសម្រចការងារច្រើនក្នុងពេលតែមួយគួរតែបោះបង់ ពីព្រោះលោកអ្នកមិនអាចធ្វើវាឲ្យសម្រេចទៅបាននោះទេ។ ជាការពិត វាគ្រប់គ្រាន់ហើយ ប្រសិនបើអ្នកប្រើប្រាស់ពេលវេលាសម្រាប់តែប្រធានបទណាដែលសំខាន់ៗ និងចាំបាច់សម្រាប់ការងារ។ ទន្ទឹមនឹងនោះ សូមធ្វើការសម្រេចចិត្ត និងមានវិធីទទួលខុសត្រូវជានិច្ច។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកជាដាច់ខាតមិនឲ្យបាត់បង់ការគ្រប់គ្រងលើខ្លួនឯង។​ ធ្វើដូចនេះ មនុស្សនៅជុំវិញខ្លួននឹងពេញចិត្តចំពោះវិជ្ជាជីវៈដ៏ខ្ពស់របស់អ្នក។ ហើយប្រសិនបើអ្នកមិនបង្កើតរឿងរ៉ាវរញ៉េរញៃទេ នោះអ្នកនឹងទទួលបានការគាំទ្រខ្ពស់ ដែលមានប្រយោជន៍ដ៏ផ្ទាល់ដល់គោលដៅនានារបស់អ្នក។ ចំពោះលោកអ្នកដែលធ្វើការទាក់ទងនឹងការសម្តែងមតិជាសាធារណៈ ការជំនួបមនុស្សច្រើន គួរគ្រប់គ្រងអាកប្បកិរិយាជាសំខាន់បំផុត។ សូមប្រយ័ត្នកំហុស ដែលអាចរំខានដល់អនាគតការងារ។ យកល្អ ប្រហែលជាអ្នកគួរតែបញ្ចៀសជំនួបច្រើនទើបប្រសើរ។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីរបស់លោកអ្នកស្រុតចុះ។ ហោរាសាស្រ្តណែនាំលោកអ្នកមិនឲ្យរស់នៅជាមួយនឹងចំណុចអវិជ្ជមានានា។ ប្រសិនបើអ្នកកំពុងជួបបញ្ហា ឬការមិនពេញចិត្តក្នុងវិជ្ជាជីវៈ សូមស្វែងរកវិធីសាស្រ្តដើម្បីធ្វើពិពាធកម្មការងាររបស់អ្នក។ ព្យាយាមពង្រីកការងារ និងការទទួលខុសត្រូវឲ្យបានប្រសើរជាងមុន។ ព្យាយាមធ្វើការទំនាក់ទំនងតូចធំ ក្នុងក្រៅ ដោយមិនភ័យខ្លាចនឹងហេតុការណាមួយឡើយ។ វានឹងមិនត្រឹមត្រូវនោះទេ ដែលអ្នកសំងំនៅក្នុងស្ថានភាពដដែលៗ។ លោកអ្នកមិនត្រូវមានការបារម្ភអ្វីទេ ពីព្រោះអ្នកនឹងអាចជំនះរាល់ការលំបាក ដោយការព្យាយាមរបស់អ្នក។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកថ្ងៃនេះល្អមធ្យម។ លោកអ្នកនឹងមិនជួបបញ្ហាធ្ងន់ធ្ងរណាមួយសម្រាប់អាជីពនោះទេ ដូច្នេះហើយសូមធ្វើកិច្ចការទៅតាមរបត់ដែលត្រឹមត្រូវ និងវិជ្ជមានជានិច្ច។ គួរចាប់ផ្តើមការងារសំខាន់នៅពេលព្រឹក ពីព្រោះចាប់ពីពេលថ្ងៃទៅប្រហែលជាអ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីបញ្ចប់ការងារទាំងនោះបានគ្រប់ជ្រុងជ្រោយនោះទេ។ ចូររៀបចំការងារទាំងអស់ឲ្យមានសណ្តាប់ធ្នាប់ ប្រមូលគំនិតឲ្យបានមូលជានិច្ច រាល់ពេលដែលអ្នកធ្វើកិច្ចការនានា។ ផ្ទុយទៅវិញ ប្រហែលជាអ្នកមិនសូវមានទំនាក់ទំនងល្អជាមួយមនុស្សធ្វើការរួមក្រុម ឬថ្នាក់លើនោះទេ ដូច្នេះសូមពឹងអាស្រ័យលើខ្លួនឯងជាពិសេស។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំលោកអ្នកមិនឲ្យបដិសេធរាល់ការផ្តល់ជូនសម្រាប់អាជីវកម្ម។ ក្នុងពេលនេះ លោកអ្នកជាអាជីវករនឹងទទួលបានការគាំទ្រខ្ពស់ អតិថិជនល្អ ការងាររលូត និងប្រាក់ចំណេញយ៉ាងច្រើន។ លើសពីនេះទៅទៀត លោកអ្នកនឹងមានពេលវេលាគិតគូរបានច្រើន។ ចំពោះដំណើរទស្សនកិច្ចការងារផ្លូវការទំនងជានឹងអាចកើតឡើងនៅខែក្រោយ។ ផ្ទុយពីចំណុចល្អមួយចំនួននេះ សូមលោកអ្នករក្សាការគិត និងការជឿជាក់របស់ខ្លួនឲ្យនៅក្នុងកំរិតដែលអាចគ្រប់គ្រងបានជានិច្ច ពីព្រោះភាពខកចិត្តក្នុងទំនាក់ទំនងមានសញ្ញាណលេចឡើងនាពេលនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពព្រមានដល់ការជាប់គាំងក្នុងកិច្ចការ ប៉ុន្តែក៏មិនគួរមានការព្រួយបារម្ភជ្រុលពេកនោះទេ ពីព្រោះហេតុការណ៍នេះជាករណីបណ្តោះអាសន្នប៉ុណ្ណោះ។ នៅថ្ងៃខាងមុខដ៏ឆាប់ៗនេះ អ្នកនឹងត្រូវបានទទួលការតម្លើងប្រាក់ឧបត្ថម្ភ តួនាទី ក៏ដូចជាលាភសម្ការៈជាលុយកាក់ និងសម្ភារៈជាច្រើនផងដរ។ អាស្រ័យហេតុនេះសូមកុំទាន់បោះបង់គោលដៅដោយគ្រាន់តែផលលំបាកខ្លះៗដែលអ្នកអាចនឹងជួបប្រទះក្នុងថ្ងៃនេះ។ ក្រៅពីនេះ ប្រសិនបើអ្នកព្យាយាមធ្វើការងារដោយភាពម៉តចត់ និងព្យាយាមខ្ពស់ នោះអ្នកនឹងអាចកែប្រែស្ថានភាពអវិជ្ជមាននេះបានយ៉ាងច្រើន។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្បស់ត្រដែត។ ក្នុងថ្ងៃនេះអ្នកនឹងអាចសម្រចរាល់កិច្ចការ និងមុខជំនួយដែលអ្នកប៉ងប្រាថ្នា។ ប៉ុន្តែបើទោះបីជាក្នុងហេតុការណាមួយក៏ដោយ សូមកុំទាន់សម្រាកមុនម៉ោង កុំចំណាយពេលវេលាច្រើនដោយឥតប្រយោជន៍ ចំពោះប្រធានបទដែលមិនទាក់ទងនឹងការងារ។ ដោយឡែក ប្រហែលជាអ្នកគួរបន្តការងារដែលមាននៅក្នុងដៃនៅពេលនេះ ប្រសើរជាងបោះជំហានទៅលើការងារថ្មីក្នុងពេលនេះ។ លើសពីនេះ ការងារសំខាន់ ក៏កុំទាន់យកមកអនុវត្តក្នុងពេលនេះទើបជាការល្អ។ ក្រៅពីនេះ សូមគោរពទស្សនៈ និងយោបល់របស់មនុស្សរួមក្រុម សម្រាប់ជាប្រយោជន៍ដ៏រឹងមាំ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកមិនរកឃើញហេតុផលណាមួយដើម្បីឲ្យមានការព្រួយបារម្ភនោះទេ។ អ្នកនឹងធ្វើបានល្អគ្រប់ភារកិច្ចការងារទាំងអស់ ក្នុងនោះដែរការងារផ្លូវការទាំងអស់ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់លើផងដែរ។ ប្រហែលជាក្នុងអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងត្រូវបានតម្លើងឋាន ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រយៈពេលនេះវានៅតែលឿនពេកក្នុងការបង្ហាញប្រាប់មនុស្សនៅជុំវិញខ្លួន។ រក្សាដំណឹងល្អនេះទុកសិន ទើបជាការល្អប្រសើរជាង។ ក្រៅពីនេះ លោកអ្នកនឹងទទួលបានដំណឹងដ៏រីករាយសម្រាប់សេចក្តីសុខក្នុងទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហានោះទេ ហើយធ្វើយ៉ាងណាកុំពាក់ព័ន្ធនឹងស្ថានភាពតានតឹង ឬជម្លោះ។  ជាទូទៅលោកអ្នកអាចដោះស្រាយបញ្ហាបាន ប៉ុន្តែគ្រាន់តែវានឹងរំខានពេលវេលា និងបំផ្លាញការផ្តោតទៅលើការងាររបស់អ្នក។ ក្នុងនោះដែរលោកអ្នកមិនអាចធ្វើការងារដោយអន្តនោ ម័តនោះទេ ការពិភាក្សា​ ផ្តោះផ្តងគំនិតរវាងមនុស្សនៅក្នុងក្រុមការងារជាលក្ខណៈសំខាន់។ ក្រៅពីនេះ ប្រហែលជាអ្នកគួរតែផ្អាកការធ្វើដំណើរផ្លូវឆ្ងាយសិន ប្រសិនបើការងារនោះមិនជាការងារចាំបាច់នោះទេ។ សុវត្ថិភាពក្នុងការធ្វើដំណើររបស់អ្នក គួរតែជាប្រធានបទទី១ ដែលត្រូវគិត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងទទួលបានភាពរស់រវើកក្នុងអាជីព។ លោកអ្នកអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់នឹងការងាររបស់អ្នកខ្លាំងណាស់។​ អ្នកក៏អាចចូលរួកក្នុងការប្រជុំពិភាក្សាតូចធំ និងតានតឹងបានយ៉ាងល្អប្រសើរបំផុត។ ផ្ទុយទៅវិញ អ្នកប្រហែលជាទទួលបានបន្ទុកការងារបន្ថែមច្រើនផងដែរ ដូច្នេះការចាត់ចែងពេលវេលាឲ្យបានសមស្របនឹងជួយលោកអ្នកឲ្យសម្រេចតាមបំណង។ ចំពោះរឿងតូចតាចដែលកើតឡើងនៅជុំវិញខ្លួនគួរកុំយកចិត្តទុកដាក់ ពីព្រោះវាក៏អាចនឹងរំខានគោលដៅរបស់អ្នក។

ចំណាំ៖

ឆ្នាំទាំង៤ មមី វក រកា កុរ រាសីឡើងខ្ពស់ត្រដែត។ អាជីបរបស់អ្នកនឹងជួបតែភាពរស់រវើក ចំណែកលុយកាក់ តួនាទី និងឳកាសនឹងកើតឡើងមិនដាច់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner