និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មជាង៣០០នាក់ស្វែងយល់ពីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្ដីពី ការគ្រប់គ្រង អភិរក្ស និងអភិឌ្ឍន៍តំបន់អង្គរ ដែលជាកិច្ចសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ និងមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ សិក្ខាសាលានេះ មាននិស្សិតសរុប ៣៥៤នាក់ចូលរួម។

សិក្ខាសាលាខាងលើរៀបចំឡើងក្នុងបំណង ស្វែងយល់ឱ្យកាន់តែច្បាស់ពីការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរ ដែលផ្តោតសំខាន់ទៅលើផែនការអភិវឌ្ឍន៍តំបន់ និងការសាងសង់សំណង់ប្រវត្តិសាស្រ្ដផ្សេងនៅក្នុងទឹកនៃខេត្តសៀមរាប។

សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាផងដែរ ក្នុងនោះរួមមាន លោក អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ និងលោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ។

បណ្ឌិត ហោ សានណារ៉ា ព្រឹទ្ធបុរសមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី ដែលបានដឹកនាំនិស្សិតចូលរួមសិក្ខាសាលាខាងលើ បានណែនាំឱ្យនិស្សិតទាំងអស់ខិតខំស្ដាប់ការពន្យល់របស់មន្រ្តីជំនាញតាមផ្នែករបស់អាជ្ញាធរជាតិអប្សរា ដើម្បីឱ្យបានដឹងកាន់តែច្បាស់ពីការរៀបចំ ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលជាដួងព្រលឹងរបស់ជាតិ។ លោកបណ្ឌិតថា វាពិតជាមានសារសំខាន់ណាស់ ដែលនិស្សិតទាំងអស់មានឱកាសបានសិក្សា និងអនុវត្តន៍ដោយផ្ទាល់ ជាមួយនឹងទ្រឹស្ដី និងការអនុវត្តតាមទីតាំងមួយៗ ដែលនឹងបង្ហាញដោយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner