អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលតួប៉មខាងត្បូង ប្រាសាទបាតជុំ
អត្ថបទដោយ៖
ចាន់ វិចិត្រ
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលតួប៉មខាងត្បូងប្រាសាទបាតជុំ ដែលមានសភាពទ្រុឌទ្រោម ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
ការងារជួសជុលដែលបានចាប់ផ្តើមពីខែមីនាឆ្នាំ២០២២មកនោះ ដល់ពេលនេះសម្រេចបានជាង៥០ភាគរយហើយ។ ដោយឡែកការងារនៅសេសសល់ដូចជា ជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងត្បូងឆៀងខាងកើត បិទភ្ជាប់ឡើងវិញស្នាមប្រេះនៅតាមជញ្ជាំងខាងក្នុង និងធ្វើការពង្រឹងរចនាសម្ពន្ធខឿនថ្មបាយក្រៀមផ្នែកខាងក្រោមនៃតួប៉ម គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២២ខាងមុខ។ ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។