ក្រសួងអប់រំ បន្តពង្រឹងគុណវុឌ្ឍិ គ្រូបង្រៀនលើបច្ចេកទេសបង្រៀន ពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡា បានរៀបចំវគ្គ បណ្ដុះបណ្ដាល ស្ដីពី “បច្ចេកទេស ការ បង្រៀន ពី ចម្ងាយ តាម ប្រព័ន្ធ អេឡិចត្រូនិក” ដើម្បី ពង្រឹង គុណវុឌ្ឍិ គ្រូ បង្រៀន ផ្នែក ឌីជីថល បំប៉ន សមត្ថភាព បន្ថែម លើ បច្ចេកទេស ក្នុង ការ បង្រៀន ដោយ ប្រើប្រាស់ បច្ចេកវិទ្យា ដើម្បី ធានា ផ្ដល់ សេវា អប់រំ ប្រកបដោយ គុណភាព ដល់ សិស្សានុសិស្ស ស្រប តាម បរិបទ នៃ ការ អប់រំ បែប ឌីជីថល និង ចក្ខុវិស័យ រាជរដ្ឋាភិបាល កម្ពុជា ក្នុង ការ ប្រែ ក្លាយ ជា ប្រទេស សេដ្ឋកិច្ច ឌីជីថល។
វគ្គ បណ្ដុះបណ្ដាល នេះ បាន ប្រព្រឹត្តទៅ នៅ វិទ្យាល័យ កំពង់ធំ ខេត្ត កំពង់ធំ ដោយមានសិក្ខាកាមចូលរួមចំនួន២៥នាក់ (ស្រី១៥នាក់) និង វិទ្យាល័យ រវៀង ខេត្ត ព្រះវិហារ មានសិក្ខាកាមចំនួន២៥នាក់( ស្រី១០នាក់ )ដោយ ចាប់ពីថ្ងៃ ទី១៣-១៦ ខែ មិថុនា ឆ្នាំ២០២២ តាមរយៈគម្រោងអភិវឌ្ឍន៍ វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDPII) គាំទ្រ ដោយ ធនាគារ អភិវឌ្ឍន៍ អាស៊ី (ADB)។
តាម រយៈ វគ្គ បណ្ដុះបណ្ដាល នេះ សិក្ខាកាម បាន ទទួល ការ បណ្ដុះបណ្ដាល ស្ដីពី៖
- ការ ប្រើប្រាស់ អ៊ីមែល ផ្លូវ ការ ក្រសួង អប់រំ យុវជន និង កីឡា
- ការ ប្រើប្រាស់ កម្មវិធី Google Classroom សម្រាប់ គ្រប់គ្រង ថ្នាក់ រៀន ពី ចម្ងាយ តាម ប្រព័ន្ធ អេឡិចត្រូនិក
- ប្រើប្រាស់ កម្មវិធី Google Workspace for Education សម្រាប់ ចែក រំលែក ឯកសារ បង្រៀន ធ្វើ សំណួរ ស្ទង់ សមត្ថភាព សិស្ស និង ការ ស្រង់ អ វត្ត មាន សិស្ស
- ប្រើ ប្រាស់ កម្ម វិធី Google Meet សម្រាប់ បង្រៀន សិស្ស ពី ចម្ងាយនិងប្រើប្រាស់ សម្ភារៈ ICT ដែល មាន ស្រាប់ ជំនួយ ដល់ ការ បង្រៀន៕ដោយ៖រ៉ាវុធ







