ឯកឧត្តម វេង សាខុន ចុះសាកសួរសុខទុក នាំយកស្បៀង និងថវិកា ជូនកងកម្លាំងអន្តរាគមន៍ចម្រុះ ដែលកំពុងឈរជើងបំពេញភារកិច្ចទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅកន្លែងអភិរក្សឡូតិ៍លេខ៦ ខេត្តសៀមរាប

ខេត្តសៀមរាប ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងលោកជំទាវ កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នំា២០២២ អមដំណើរដោយឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញមកសួរសុខទុក និងនាំយកស្បៀង និងថវិកាមកជូនកងកម្លាំងអន្តរាគមន៍ចម្រុះ (មន្រ្តីរដ្ឋបាលជលផល កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាលជាតិ) ចំនួន ៤៩នាក់ ដែលកំពុងឈរជើងបំពេញភារកិច្ចទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ប្រចាំការនៅកន្លែងអភិរក្សជលផលអតីតឡូតិ៍លេខ៦ ខេត្តសៀមរាប ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន លើកឡើងថា ស្មាដៃបង្ក្រាបបទល្មើសកន្លងមកពិតជាគួរឲ្យកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាព និងស្មារតីតស៊ូ លះបងកំលំាងកាយចិត្ត ស្ម័គ្រមកបំពេញបេសកកម្មជូនជាតិ និងប្រជាជនក្នុងបុព្វហេតុ ថែរក្សាការពារធនធានធម្មជាតិ (មច្ចជាតិ និងព្រៃលិចទឹក) និងសហការ បង្រ្កាបបទល្មើសជលផលក្នុងបឹងទន្លេសាបអស់រយ: ៣ ខែកន្លងមក ទទួលបានលទ្ធផលគួរជាទីមោទន ។

ឯកឧត្តម បានផ្តាំផ្ញើឲ្យក្រុមកំលាំងអន្តរាគមន៍ ថែរក្សាសុខភាព បរិភោគអាហារ និងផឹកទឹកស្អាត ដើម្បីចៀសវាងបញ្ហាសុខភាព និងបានលើកទឹកចិត្តដល់កងកំលាំងអន្តរាគមន៍បន្តពង្រឹងកិច្ចសហការឲ្យកាន់តែរឹងមាំដើម្បីសម្រេចឲ្យបាននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ឯកឧត្តមរដ្ឋមន្ត្រីបាននាំយកអំណោយជូនក្រុមអន្តរាគមន៍មាន ថវិកា ៥លានរៀល ដោយក្នុង១នាក់ ១០ម៉ឺនរៀល , ប្រេងម៉ាស៊ូត៥០០លីត្រ, អង្ករ៣បាវ, មី ៤៨កេស, ត្រីខកំប៉ុង ៥៥យួរ,រួមនឹងសម្ភារៈជាច្រើនទៀត ។

សូមជម្រាបជូនថា ក្នុងថ្ងៃដ៏ដែល ឯកឧត្តម ពុំ សុថា តំណាងឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក៏បាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនទៀតទៅជូនកងកំលាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសជលផលទាំងបីអង្គភាព ដែលកំពុងឈរជើងប្រចាំការនៅទីបញ្ជាការដ្ឋានជ្រោយស្តី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ផងដែរ ៕ ដោយ ៖ក្រសួងកសិកម្ម

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner