អឺរ៉ុបដកការរឹតបន្តឹង សុវត្ថិភាពលើគុយទាវវៀតណាម

ហាណូយ ៖ ចាប់ពីថ្ងៃទី ៣ ខែកក្កដា ២០២២ សហភាពអឺរ៉ុបនឹងដកការរឹតបន្តឹង សុវត្ថិភាពលើគុយទាវវៀតណាម មានទាំងគុយទាវសរសៃតូច និង សរសៃធំ ជាការលុបចេញពីបញ្ជីទំនិញដែលស្ថិតនៅក្រោមការត្រួតពិនិត្យសុវត្ថិភាព ។

សេចក្តីប្រកាសរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា អ្នកនាំចេញនៅវៀតណាមនឹងលែងត្រូវផ្តល់វិញ្ញាបនបត្រសុវត្ថិភាព សម្រាប់ផលិតផលទាំងនេះទៀតហើយ។

ផ្លែស្រកានាគ និងមីកញ្ចប់របស់វៀតណាមដែលមានគ្រឿងទេស ឬទឹកជ្រលក់ ក៏នឹងត្រូវស្ថិតនៅក្រោមលក្ខខណ្ឌពិសេសនៃការចូលទីផ្សារសហភាពអឺរ៉ុប ដើម្បីពិនិត្យមើលហានិភ័យនៃការចម្លងរោគ។

មីកញ្ចប់វៀតណាមបានស្ថិតនៅក្រោមម៉ាស៊ីនស្កែនរបស់សហភាពអឺរ៉ុប តាំងពីខែមករា បន្ទាប់ពីរកឃើញថា មានផ្ទុកសារធាតុ អេទីឡែន អុកស៊ីដ ដែលជាសារធាតុហាមឃាត់នៅក្នុងសហជីព៕ ប្រភព៖ VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner