អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា រាប់ពាន់នាក់ នាំគ្នាមកទទួលយកបទពិសោធន៍ អស្ចារ្យពីពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy” ជាមួយក្រុមហ៊ុន កូកា-កូឡា

ភ្នំពេញ ៖ អ្នកគាំទ្រកីឡាបាល់ទាត់រាប់ពាន់នាក់បានឈរតម្រង់ជួរនៅខាងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ដោយរង់ចាំយ៉ាងអន្ទះសារនូវឱកាសដ៏កម្របំផុតមួយក្នុងឆាកជីវិត ដើម្បីទស្សនាពានបាល់ទាត់ពិភពលោក។

ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy Tour” ដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា ដោយនាំយកពានដើមមកបង្ហាញជូនទស្សនាដល់អ្នកសេ្នហាវិស័យកីឡាបាល់ទាត់ជុំវិញពិភពលោក និងផ្តល់ជូនពួកគេនូវបទពិសោធដ៏វិសេសវិសាល ដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកគាំទ្រកីឡា។

ព្រឹត្តិការណ៍ដ៏ពិសេសនេះបានចាប់ផ្តើមជាមួយនឹងការសម្តែងស្វាគមន៍ដ៏កក្រើកពីសំណាក់អ្នកវាយស្គរបុរាណខ្មែរ និងអ្នករាំរបាំអប្សរា ដែលបង្កើតបរិយាកាសបានជាសប្បាយរីករាយ ខណៈដែលពានបាល់ទាត់ពិភពលោកត្រូវបានដាក់បង្ហាញជាផ្លូវការសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ខ្សែរការពារក្រុមបាល់ទាត់វិសាខាលោក ធារី ចាន់ថាប៊ីន និង អ្នកចាំទីជម្រើសជាតិលោក ស៊ូ យ៉ាទី ក៏បានចូលរួមជាមួយអ្នកគាំទ្រកីឡាបាល់ទាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ ដើម្បីចូលរួមទស្សនាពានបាល់ទាត់ពិភពលោកដើមមួយនេះ។ នៅម៉ោង ៣រសៀល ជាពេលវេលាដែលទន្ទឹងរង់ចាំជាយូរមកហើយនោះបានមកដល់ អ្នកគាំទ្រដែលមានសំណាងពីរពាន់នាក់អាចចូលទៅជិតពានដែលប្រទេសនីមួយៗចង់បានបំផុតក្នុងពិភពលោក។

ជានិមិត្តរូបនៃកីឡាបាល់ទាត់ ពានបាល់ទាត់ពិភពលោកបានបង្កប់ទៅដោយភាពជោគជ័យ និងមោទនភាព ដោយមានតែកីឡាករឆ្នើមៗបំផុតនៅក្នុងវិស័យកីឡាបាល់ទាត់ប៉ុណ្ណោះទើបបានកាន់ពាននេះ និងមានប្រវត្តិជាច្រើនទសវត្សរ៍នៅក្នុងប្រវត្តិសាស្ត្រកីឡា។ ការមានឱកាសបានឃើញនិមិត្តរូបកីឡាដ៏ល្បីជិតបំផុតបែបនេះ គឺក្ដីជាសុបិនពិតសម្រាប់អ្នកគាំទ្របាល់ទាត់គ្រប់រូបនៅទូទាំងពិភពលោក។

ទោះបីអ្នកមានសំណាងចូលរួមត្រឹមតែពីរពាន់នាក់មានសិទ្ធិផ្តាច់មុខថតរូបជាមួយពានដើមក៏ដោយ ក៏អ្នកគាំទ្រដទៃទៀតក៏មិនទាន់ខកចិត្តនៅឡើយដែរ។ ការប្រគុំតន្ត្រីដែលបានរៀបចំធ្វើឡើងបន្ទាប់ពីការបើកបង្ហាញពានបានបើកស្វាគមន៍សាធារណជនទូទៅជាមួយនឹងការសម្ដែងពី DJ និងសិល្បករសិល្បការនីក្នុងស្រុកល្បីៗផងដែរ។

ពោរពេញដោយភាពរំជើបរំជួលនៅពាសពេញពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈដែលប្រជាជនខ្មែរបានចូលរួមក្នុងសកម្មភាពដទៃទៀត ដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា ដូចជាការថតរូបជាមួយអេក្រង់ពណ៌បៃតង សាលកិត្តិនាមរបស់ក្រុមហ៊ុន កូកា-កូឡា និងមានហ្គេមជាច្រើនទៀតដោយមានឱកាសឈ្នះរង្វាន់ផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន កូកា-កូឡា និងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក្នុងការកំណត់ស្តង់ដារថ្មីសម្រាប់កម្មវិធីកីឡាដែលផ្តោតលើអ្នកគាំទ្រនៅជុំវិញពិភពលោក។

ក្រៅពីនាំយកពានជានិមិត្តរូបបាល់ទាត់ដល់អ្នកគាំទ្រនៅកម្ពុជាហើយនោះ ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភលោកនេះ “FIFA World Cup™ Trophy Tour” ក៏បានផ្តល់ទម្រង់ថ្មីៗនៃសកម្មភាពអតិថិជន និងបង្កើតឱកាសពិសេសសម្រាប់ពលរដ្ឋក្នុងស្រុកដើម្បីទទួលបានភាពរីករាយ ផ្សារភ្ជាប់ទំនាក់ទំនង និងអបអរសាទរការប្រកួតដ៏អស្ចារ្យជាមួយគ្នា៕ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner