ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ៖ ទោះបីជាសភាពការណ៍នៅតាមព្រំដែនកម្ពុជា.ថៃ មានសភាពស្ងប់ស្ងាត់ជាធម្មតាក្តី យើងក៏ត្រូវតែបង្កើនការទទួលខុសត្រូវខ្ពស់

ខេត្តព្រះវិហារ ៖ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បានធ្វើការឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអនុវត្តន៍ នូវតួនាទីភារកិច្ចបានយ៉ាងល្អ របស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ និងបានបញ្ជាក់ថា ទោះបីជាសភាពការណ៍នៅតាមព្រំដែនកម្ពុជា.ថៃ មានសភាពស្ងប់ស្ងាត់ជាធម្មតាក្តី យើងក៏ត្រូវតែបង្កើនការទទួលខុសត្រូវខ្ពស់ ដោយចាត់តាំងកម្លាំងចេញល្បាតឲ្យបានជាប់ជាប្រចាំ នៅក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ។ បន្តបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយកងកម្លាំង នៃប្រទេសភាគីមិត្ត ដោយឈរលើគោលការណ៍ដោះស្រាយ ជៀសវាងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ ។

ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំសប្តាហ៍ទី២ និងដាក់ចេញផែនការយោធាបន្តសប្តាហ៍ទី៣ សម្រាប់ខែមិថុនា ឆ្នាំ២០២២ អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។

ពិធីនេះ ក៏មានការចូលរួមស្តាប់របាយការណ៍ ពីសំណាក់លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ ព្រមទាំងលោក មេបញ្ជាការរង នាយរងសេនាធិការ នាយផ្នែក នាយការិយាល័យ មេ,គ ,មេ,ខ និងលោកមេបញ្ជាការវរសេនាតូចចំណុះទាំងប្រាំ បានចូលរួមស្តាប់ផងដែរ ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ក៏បានធ្វើការដាស់តឿន ទៅដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ធ្វើយ៉ាងណាត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ពិសេសការប្រើប្រាស់ ឬសជួញដូរគ្រឿងញៀន។

លោកមេបញ្ជាការបញ្ជាក់ថា បើសិនជាអង្គភាព ពិនិត្យដឹងថាយោធិនម្នាក់ណាលួចលាក់ប្រើប្រាស់ នូវសារធាតុញៀនឬជួយដូនោះ និងត្រូវកាត់ឈ្មោះចេញពីអង្គភាពភ្លាម ដោយមិនមានករណីលើកលែងឡើយ ៕ ដោយ ៖ សួន លីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner