កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នៅក្នុងក្រុងញូដេល្លីបានចាប់ផ្តើម (Video Inside)

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ បាន ចាប់ផ្តើមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នៅក្នុងក្រុងញូដេល្លីហើយនៅ ថ្ងៃទី១៦មិថុនានេះ។

កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា រវាងពីថ្ងៃទី១៦និង១៧មិថុនាក្នុងប្រទេស ឥណ្ឌា គឺដើម្បីរំព្ញកខួបលើកទី៣០នៃទំនាក់ ទំនង ដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។

កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងបានពិភាក្សាអំពី វិធីសាស្រ្ត និងមធ្យោបាយនានាដើម្បី ជំរុញទំនាក់ទំនងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ អាស៊ាន-ឥណ្ឌា បន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងការស្តារសេដ្ឋកិច្ចពិភព លោកឡើងវិញក្រោយកូវីដ-១៩និងបញ្ហាប្រឈមផ្សេងៗទៀត។ កិច្ចប្រជុំពិសេសក្នុងរដ្ឋធានី ញូដេល្លី ​នឹងជជែកលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួមផងដែរ ។

កម្ពុជាដែលជាប្រធានអាស៊ាន នឹងបញ្ជាក់អំពី ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង បន្ថែមទៀតនូវភាពជាដៃគូ រវាង អាស៊ាន-ឥណ្ឌា សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិ សុខ និងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុង និងក្រៅតំបន់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner