រដ្ឋមន្ត្រីក្រសួងព័ត៌មានដាក់សំណួរសួរក្រុមអួតអាងលទ្ធិប្រជាធិបតេយ្យអំពីសេរីភាពបញ្ចេញមតិ (Video Inside)
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារិទ្ធ បានដាក់សំណួរឆ្ងល់ចំពោះក្រុមដែលអួតអាង ជាបិតាលទ្ធិប្រជាធិបតេយ្យជុំវិញការប្រើជញ្ជីងអ្វីក្នុងរឿងសេរីភាពនៃការបញ្ចេញមតិ? ការ ដាក់សំណួរងឿងឆ្ងល់នេះ បន្ទាប់ពីមានប្រតិកម្មពីក្រុមដែលអួតអាងនៃជើងឯកលទ្ធិប្រជាធិប តេយ្យទាំងនោះ ជុំវិញការកាត់ទោសរបស់តុលាការកម្ពុជាដាក់គុកស្ត្រីខ្មែរជាតិអាមេរិកម្នាក់ ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ «ផែនការ ៩វិច្ឆិកា» របស់ទណ្ឌិត សម រង្ស៊ី។