គម្រោងទុច្ចរិត សម រង្ស៊ី ១៤ចំណុចបើកកកាយថ្ងៃនេះ (Video Inside)

គម្រោងទុច្ចរិតនានារបស់ សម រង្ស៊ី ត្រូវបានបើកកកាយនៅថ្ងៃទី១៦មិថុនានេះ បន្ទាប់ពី អាថ៌កំបាំងនេះ ត្រូវបានបិទបាំងជាយូរមកហើយនោះ។

ការបើកកកាយអាថ៌កំបាំងនេះបានផ្តើម មកពី សម រង្ស៊ី ដែលបានរិះគន់លោក កឹម សុខា តាមវិទ្យុ នៅក្រៅប្រទេសកាលពីថ្ងៃទី៩មិថុនា ដោយចោទថាលោក កឹម សុខា ខុសធ្ងន់ណាស់ដោយសារការមិន បោះឆ្នោតឱ្យគណបក្ស ភ្លើងទៀន។

នៅថ្ងៃទី១៥មិថុនា, លោកកឹមសុខាបានថ្លែងជាសាធារណៈ លើកដំបូង វិញ បញ្ជាក់ថា លោកគ្មានទំនាក់ទំនងអ្វីទាំងអស់ជាមួយ សម រង្ស៉ី ទៀតនោះទេ, លោកថាអ្វីដែល និយាយថា កឹមសុខានិងសមរង្ស៊ី ជាមនុស្សតែមួយនោះគឺមិន មែនជា រឿងពិតនោះទេ។

លោក កឹម សុខា និយាយថា សម រង្ស៊ី បានដើរចេញពីគោលការណ៍និង ស្មារតីដើមនៃការរួប រួមគ្នា ដោយសមរង្ស៊ីនោះបានបង្កើតចលនានយោបាយផ្សេងៗ និងមុខ តំណែងខ្លួនឯង និងវេលាចុងក្រោយ គឺការវិលត្រលប់របស់សមរង្ស៊ីមកគណបក្សភ្លើងទៀន នោះវិញ។

ជម្លោះ ប្រេះស្រាំនេះ គឺគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះទេ, ប៉ុន្តែផែនការទុច្ចរិតដែលបានបើកកកាយ ដោយមនុស្សជំនិតរបស់លោកកឹមសុខា នៅថ្ងៃទី១៦មិថុនានេះទេ គឺជាការបង្ហាញមុខមាត់ ទុច្ចរិតពិតប្រាកដរបស់សមរង្ស៊ីដែលប្រើប្រាស់ស្លាកលទ្ធិប្រជាធិបតេយ្យបិទបាំងមុខមាត់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner