ខេត្តពោធិ៍សាត់សម្ពោធរោងចក្រដំឡើងរថយន្ត Ford លើកដំបូងរបស់កម្ពុជា (Video Inside)

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការនៃ រោងចក្រដំឡើងរថយន្ត FORD នៅ ក្នុងខេត្តពោធិ៍សាត់ ដែលជារោងចក្រតម្លើងដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។

ពិធីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ មានការអញ្ជើញចូលរួមមន្ត្រីជាថ្នាក់ដឹក នាំក្នុងជួររាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company, ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និង ក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាច្រើន ទៀត។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ការបង្កើតរោងចក្រដំឡើងរថយន្ត Ford នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ គឺជាមោទនភាពមួយ សម្រាប់អ្នកមូលដ្ឋាននៅទីនេះក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្នុងការទទួលស្វាគមន៍វត្ត មានទីតាំងឧស្សាហកម្មធុនធ្ងន់ដ៏ទំនើបមួយនេះ ដែលបានចូលរួមបង្កើនឱកាសការងារ និងកំ ណើនប្រាក់បៀវត្សរ៍, ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលជំនាញ និងបែប បទស្តង់ការងារលើគ្រប់កម្រិត ព្រមទាំងការផ្ទេរបច្ចេកវិទ្យាដោយការអនុវត្តការងារផ្ទាល់ នៅ ក្នុងខ្សែច្រវាក់ផលិតកម្ម។

លោក ហ៊ុន ម៉ាណែត បានថ្លែងថាវត្តមានរោងចក្រនេះ មិនមែនត្រឹមតែជាការជំរុញកំណើនសេដ្ឋកិច្ចជាតួលេខមួយមុខនោះឡើយ ប៉ុន្តែជាមូលដ្ឋាន ដើម្បីការ ត្រៀមខ្លួនចូលរួមប្រកួតប្រជែងទាញយកផលប្រយោជន៍ពីដំណើរការសេដ្ឋកិច្ចទីផ្សារសេរីនៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ ។

ក្រុមហ៊ុនអន្តរជាតិ RMA Group គឺជាក្រុមហ៊ុននាំមុខមួយក្នុងការផ្គត់ផ្គង់ ផលិតផលនិង សេវាកម្មជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងប្រ ទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ ក្នុងនាមជាអ្នកផ្ដល់ និងចែកចាយផ្តាច់មុខនូវដំណោះ ស្រាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងដឹកជញ្ជូនសម្រាប់សហគ្រាសពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម។

ចំណែកក្រុមហ៊ុន Ford Motor Company គឺជាក្រុម ហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក ដែលបាន ផ្តល់ទំនុកចិត្តជ្រើសរើសប្រទេសកម្ពុជា ជាទីតាំង វិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើង រថយន្តដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុកប្រកបដោយសក្តានុពល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner