ថៃព្រមានពីជំនន់ទឹកភ្លៀងនៅតំបន់ខ្ពង់រាបនៅចុងសប្តាហ៍នេះ

បាងកក៖ ក្រសួងឧតុនិយមថៃ បានព្រមានថា ប្រជាជននៅតំបន់ខ្ពង់រាប ប្រទេសថៃអាចជួបប្រទះនឹងទឹកជំនន់ទឹកភ្លៀង (Flash Flood) ចាប់ពីថ្ងៃអាទិត្យ ទី១៩ ដល់ ២១ មិថុនា ដោយសារតែឥទ្ធិពលនៃខ្យល់មូសុងនិរតី ។

ក្រសួងឧតុនិយមថៃ បានព្យាករណ៍ថា ចាប់ពីថ្ងៃទី ១៦-១៨ ខែមិថុនា ខ្យល់មូសុងនិរតីបាននិងកំពុងចុះខ្សោយ ខណៈទំនាបខ្យល់មូសុងនឹងបក់កាត់ប្រទេសមីយ៉ាន់ម៉ា និងឡាវផ្នែកខាងលើ។
ក្នុងអំឡុងពេលនេះ ភ្លៀងធ្លាក់តិចជាមួយនឹងផ្គររន្ទះដោយឡែកៗ ទំនងជាភាគច្រើននៅភាគខាងលិចប្រទេសថៃ ។

ទោះជាយ៉ាងណាក៏ដោយ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមិថុនា ខ្យល់មូសុងនិរតីនឹងខ្លាំងវិញ ហើយទំនាបខ្យល់មូសុងនឹងរំកិលចុះពីពាសពេញប្រទេសមីយ៉ាន់ម៉ា និងភាគខាងជើងប្រទេសឡាវ។ បន្ទាប់មក នឹងមានភ្លៀងធ្លាក់ច្រើនបន្ថែមទៀតនៅភាគខាងលិចប្រទេសថៃ រួមជាមួយនឹងភ្លៀងធ្លាក់ខ្លាំងនៅដាច់ស្រយាលនៅភាគខាងជើង ឦសានខាងលើ ភាគខាងកើត និងភាគខាងត្បូង ។

ក្រសួងថា ក្នុងអំឡុងពេលនេះ ប្រជាជននៅភាគខាងជើងប្រទេសថៃគួរតែប្រុងប្រយ័ត្នចំពោះស្ថានភាពធ្ងន់ធ្ងរដែលអាចបណ្តាលឱ្យមានទឹកជំនន់ទឹកភ្លៀង ដោយបន្ថែមថា ការដឹកជញ្ជូនទាំងអស់គួរតែបន្តការប្រុងប្រយ័ត្នបន្ថែម ៕ ប្រភព៖ The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner